ខេត្តបន្ទាយមានជ័យៈគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តធុនធំដឹកត្រីនិងរថយន្តម៉ាក TOYOTA VIGOបានបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់ ស្រាល០៣នាក់នៅ
រសៀលម៉ោង០២និង២០នាទីថ្ងៃទី២៥ខែ ធ្នូ ឆ្នាំ២០២១ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ ៥ នៅក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចថាៈជនរងគ្រោះក្នុងហេតុការនោះមានៈ
១.ឈ្មោះយ៉ន សារាំង ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកបើកបររថយន្តតូចរស់នៅក្នុងភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនិងកន្លែងកើតហេតុ)។
២.ឈ្មោះ ហួន ផលឡឹក ភេទស្រី អាយុ៦០ឆ្នាំ(របួសធ្ងន់)អ្នករួមដំណើរលើរថយន្តតូច។
៣.ឈ្មោះឡុងលីន ភេទប្រុសអាយុ៦២ឆ្នាំ (របួសធ្ងន់)អ្នករួមដំណើរលើរថយន្តតូច។
៤.ឈ្មោះលីន រស្មី ភេទប្រុស អាយុ៣០ឆ្នាំ (របួសធ្ងន់)អ្នករួមដំណើរលើរថយន្តតូច។
-អ្នករងរបួសទាំងបីនាក់ខាងលើរស់នៅក្នុងភូមិ១ឃុំ៤សង្កាត់បឹងកក់១ ខណ្ឌទួល
គោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចជម្នាញបញ្ជាក់ថាៈមុនកើតហេតុរថយន្តតូចម៉ាកតូយូតាវីហ្គូ (toyota vigo) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Y-2406 បើកបរគោលដៅពីទិសខាងកើតទៅទិសខាងលិច បានបើកបរឡើងជែងរថយន្តនៅពីមុខបណ្តាលអោយជ្រុលទៅបុករថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0371 បើកបរគោល
ដៅពីទិសខាងលិចទៅទិសខាងកើត
(ក្នុងទិសដៅផ្ទុយគ្នា)បណ្តាលអោយគ្រោះថ្នាក់ចរាចរណ៍តែម្តង។
ចំណែកអ្នកបើកបររថយន្តធុនធំមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។ដោយឡែករថយន្តtoyota vigoរងរការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។
សំភារៈខាងលើបន្ទាប់ពីវាស់វែងរួចត្រូវបានកម្លាំងជំនាញរៀបចំយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត។ចំពោះជនរងគ្រោះត្រូវបាបកម្លាំងនគរបាលជួយអន្តរាគមន៌
ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
មូលហេតុ: រថយន្តធុនតូចឡើងជែង ក្នុងស្ថានភាពគ្រោៈថ្នាក់ ។វណ្ណា