រថយន្តហុីយ៉ាន់ដាយ​ដឹកខ្សាច់បេីកកៀររថយន្តPrius កំពុងឈប់ភ្លើងស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តហុីយ៉ាន់ដាយ​ដឹកខ្សាច់ធុនធំ​មកកៀររថយន្ត​Toyota Prius ដែលកំពុងឈប់ភ្លើងស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ តែមិនធ្វេីឱ្យមនុស្សរងរបួសនោះឡេីយ​ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២១​ ស្ថិតនៅចំណុចភ្លើងស្តុបទីតាំងលក់រថយន្តមែរសឺដេស​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគឺ​មានបុរសម្នាក់​រួមដំណេីរដោយបុរស២នាក់ទៀតបើករថយន្តម៉ាក​Toyota Prius ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AU-1490 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់កន្លែងកេីតហេតុគាប់ជួនភ្លើងស្តុបពណ៌ក្រហមក៏ឈប់រថយន្ត ស្របពេលនោះក៏មានរថយន្តហុីយ៉ាន់ដាយ​ដឹកខ្សាច់ធុនធំ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ កំពង់ចាម 3B-0221​ដែលធ្វេីដំណេីរស្របទិសគ្នាមកអែបខាងឆ្វេងរថយន្តPrius​ហេីយបត់ស្ដាំធ្វើឱ្យកៀររថយន្តPrius​ រងការខូចខាតទ្វារមួយចំហៀងយ៉ាងដំណំ​ តែមិនធ្វេីឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។
​ ក្រោយកើតហេតុ​ ភាគីទាំងសងខាងបានចុះមកចរចាគ្នាមួយជំហានដោយជជែកយកត្រូវរៀងៗខ្លួន​ ទេីបពួកគាត់សម្រេចប្រគល់ឱ្យសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print