ជួបគ្រោះថ្នាក់ចរាចរណ៍​បញ្ជូនទៅលាងរបួសស្រាប់តែឃេីញគ្រឿនញៀនលាក់ជាប់នឹងខ្លួន​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់​ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកលូដែលដាក់នៅក្បែរផ្លូវ​បណ្តាលឱ្យរបួសធ្ងន់​ ត្រូវបានសមត្ថកិច្ចយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ហើយពេលគ្រូពេទ្យកំពុងលាងរបួសក៏ស្រាប់តែឃើញគ្រឿងញៀននៅជាប់ខ្លួនជនរងគ្រោះនេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចមុខខ្លោងទ្វារផ្លូវចូលវត្តហេមវ័នបឹងត្រកួន ផ្លូវជាតិលេខ ២៥៦៣ ស្ថិតនៅក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ។
បេីតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា​ នៅវេលាម៉ោងកេីតហេតុខាងលេីមានគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយជនរងគ្រោះខ្លួនឯងឈ្មោះ គៀត ប៊ុត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (មិនមែនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន) បានមកស្នាក់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០១១ក្នុង ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកលូដាក់លើផ្លូវដែលមានសញ្ញាបន្ថយល្បឿន បណ្ដាលឱ្យរបួសបែកមុខខាងឆ្វេង និងម៉ូតូត្រូវខូចមួយកំណាត់មុខ។
សមត្ថកិច្ចប្រាប់ថា ក្រោយពីបង្កហេតុជនរងគ្រោះត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលគោករមៀត​ជួយដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពបឹងត្រកួន​។ ក្រោយមកគ្រូពេទ្យបានដោះអាវពិនិត្យលើខ្លួនជនរងគ្រោះ​ដើម្បីមើលរបួសនិងលាងសម្អាត ស្របពេលនោះស្រាប់តែប្រទះឃើញថ្នាំញៀនមានអក្សរWY ចំនួន០៧កញ្ចាប់ស្មើនឹង៦៦គ្រាប់ និងម្សៅក្រាមពណ៌សថ្លា០១កញ្ចប់ដែលដាក់ក្នុងកាបូបពណ៌ខ្មៅជាប់ខ្លួន ហើយសាមីខ្លួនបានប្រាប់ថាគេទិញមកពីក្រុងប៉ោយប៉ែត។
ក្រោយពីសួរចម្លេីយរួចនៅថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ​២០២១ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ​ និងវត្ថុតាង​ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ អនុវត្តបន្តតាមនីតិវិធី។ មជ្ឈដ្ឋានបានលើក
ឡើងថា បុរសខាងលើដែល
បង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួន
ឯង គេសង្ស័យថាអាចមកពីទិញគ្រឿង
ញៀនបានហើយជិះម៉ូតូក្នុងល្បឿនលឿនបង្ខំយកទៅចែកចាយឬក៏ខ្លាច
សមត្ថកិច្ចតាមទាន់ភ័យមិនបានគិតពី
សុវត្តិភាពទើបបង្កជាគ្រោះថ្នាក់តែម្ដង៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print