អុីតាលីនិងបារាំងឈានចូលថ្ងៃទីបីមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មាន

ចែករំលែក៖

អន្តរជាតិ៖ ពលរដ្ឋនៅទីក្រុងរ៉ូម និងទីក្រុងឡាហ្ស៊ីអូ ប្រទេសអុីតាលីបានប្រកាសចេញច្បាប់ឱ្យពលរដ្ឋត្រូវពាក់ម៉ាស់នៅទីសាធារណៈ។ នៅក្នុងពេលនេះដែរក្រសួងសុខាភិបាលអុីតាលីបានប្រកាសនៅថ្ងៃទី ២៥ខែធ្នូថា បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ។

ក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅទូទាំងប្រទេសអុីតាលីមានករណីឆ្លងកូវីដ-១៩ដល់ទៅជាង ៥៤ពាន់នាក់ ដែលការឆ្លងបានកើនឡើងជាបន្តបន្ទាប់ ដោយថ្ងៃទី២៤ធ្នូមានករណីឆ្លងជាង៥០ពាន់នាក់។ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយកូវីដ-១៩បានកើនឡើង១៤៤នាក់ក្នុងថ្ងៃទី ២៥ខែធ្នូ ដោយថ្ងៃទី២៤ខែធ្នូមានអ្នកស្លាប់១៤១នាក់។ទន្ទឹមនឹងនេះចំនួនអ្នកជំងឺកូវីដ-១៩ធ្លាក់ខ្លួនឈឺធ្ងន់ក៏បានកើនឡើងខ្ពស់ផងដែរ។ មកទល់ពេលនេះអុីតាលីមានករណីឆ្លងកូវីដ-១៩កើនឡើងជាង ៥,៥៧លាននាក់ និងស្លាប់ ១៣៦,៥ពាន់នាក់។
ចំណែកប្រទេសបារាំងវិញក្នុងថ្ងៃជាមួយគ្នានេះដែរក៏បានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ផងដែរ ដោយនៅក្នុងរយៈពេល២៤ម៉ោងមានអ្នកឆ្លងរហូតដល់ទៅ១០៤.៦១១នាក់ ក្នុងថ្ងៃទី២៥ខែធ្នូ។ នេះជាលើកទីមួយហើយដែលបារាំងមានករណីឆ្លងកូវីដ-១៦ ដល់ទៅលេខ៦ខ្ទង់មិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ-១៩មក ហើយការឆ្លងកើនឡើងខ្ពស់នៅពេលនេះ គឺមួយផ្នែកដោយសារតែវីរុសបំប្លែងថ្មី អូមីក្រុង។
កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បានព្រមានថា បារាំងនឹងមានករណីឆ្លងកូវីដ-១៩ ខ្ទង់សែននាក់ក្នុងមួយថ្ងៃ ហើយពេលនេះពិតជាឆ្លងកើនឡើងជាងសែននាក់ហើយ។
ក្រៅពីប្រទេសអុីតាលីនិងបារាំង នៅមានប្រទេសជាច្រើនទៀតជុំវិញពិភពលោកបានឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ ធ្វើឱ្យប្រទេសជាច្រើនសម្រេចផ្អាកសកម្មភាពស្វាគមន៍ឆ្នាំថ្មី ហើយស្នើពលរដ្ឋបញ្ចៀសការជួបជុំគ្នាទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ កាន់តែខ្លាំងឡើង៕ ដោយសាធី

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print