សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមចូលរួមសោកស្តាយចំពោះការបាត់បង់របស់បងប្អូនឆេះផ្ទះនៅចាក់អង្រែលើ

ចែករំលែក៖

សៀមរាបៈសម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថាៈ​ ទន្ទឹមនិងការសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏មានបងប្អូនប្រជាពលរដ្ឋយើងនៅចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញកំពុងរងទុក្ខដោយសារភ្លើងឆេះផ្ទះអស់ទាំងស្រុង។ ដោយសម្តេចថ្លែងទៀតថាៈ​ ខ្ញុំនិងភរិយា សូមចូលរួមសោកស្តាយចំពោះការបាត់បង់របស់បងប្អូន។ ខ្ញុំបានបញ្ជាអាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលដល់បងប្អូនទាំងអស់ នូវជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា និង ទីកន្លែងស្នាក់នៅបណ្តោះអាសន្នជូនបងបងប្អូន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋមានការប្រយ័ត្នប្រយែងចំពោះអគ្គីភ័យ នៅពេលអុជធូបទៀនក្នុងពិធីបុណ្យចូលឆ្នាំ។ ព្រោះកំទេចភ្លើងពីធូបទៀនអាចឆេះបំផ្លាញផ្ទះសម្បែងបាន។ ការពារប្រសើរជាងព្យាបាល សូមកុំអោយពិធីបុណ្យចូលឆ្នាំ ក្លាយជាគំនរទុក្ខ ដែលសោកស្តាយអស់មួយជីវិត៕​

image image image image image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print