ខេត្តកំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ក្រោយពីក្រុមគ្រួសារដឹកដល់មន្ទីរពេទ្យ បន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើងកាលវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នៅចំណុចខាងកើតផ្លូវលេខ៤៤ចម្ងាយ
៤០ម៉ែត្រ ស្ថិតនៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈមានករណីលួចមានស្ថានទម្ងន់(ប្លន់) បានបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ ស្លៀកពាក់ឯកសណ្ឋានទាហានប៉ារ៉ា អាវុធចំនួន៣ដើម AK
២ដើម និងអាវុធខ្លី១ដើម បានធ្វើសកម្មភាពចូលប្លន់ផ្ទះជនរងគ្រោះឈ្មោះទី ជឿន ភេទប្រុស អាយុ៤០ឆ្នាំ
មុខរបរលក់មាសនៅផ្សារកន្ទួតស្រុកឪរ៉ាល់ ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះមានទីលំនៅភូមិឃុំកើតហេតុខាងលើ ហើយក្រុមជនសង្ស័យជាចោរប្លន់បានបាញ់ចំនួន៣គ្រាប់ បណ្តាលអោយត្រូវជនរងគ្រោះ១គ្រាប់ចំ ពោះធ្លាយទៅខ្នង ។ ក្រោយពេលកើតហេតុត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនខេត្តកំពង់ស្ពឺ និងស្ថានភាពធ្ងន់ធ្ងរជនរងគ្រោះក៏បណ្តាលអោយស្លាប់ នៅមន្ទីរពេទ្យតែម្តង។
បច្ចុប្បន្ន សាកសពត្រូវក្រុមគ្រួសារបានដឹកបញ្ជូនមកលំនៅដ្ឋានរបស់ជនរងគ្រោះដើម្បីបុណ្យតាមប្រពៃណី។
ក្នុងករណីប្លន់ខាងលើនេះពុំមានបាត់បង់សម្ភារះអ្វីទាំងអស់ ដោយសមត្ថកិច្ចកំពុងតែឆ្ងល់ ហេតុអីក្រុមជនសង្ស័យមិនបានយកទ្រព្យសម្បត្តិ? បច្ចុប្បន្នកំលាំងកងរាជអាវុធហត្ថខាងមន្ទីរយុត្តិធម៏នឹង អ-ហ ស្រុកឪរ៉ាល់ កំពុងស្រាវជ្រាវ រកជនសង្ស័យ នឹងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៎៎៕
ដោយ សុខ ខេមរា