អតីតតារាចម្រៀង សាសា បង្ហូរទឹកភ្នែកព្រោះត្រូវមិត្តស្និទ្ធស្នាលបោកប្រាស់ប្រាក់អស់ជិត១០ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា Mrr Heng ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែស្វែងរកដើម្បីឱ្យចូលខ្លួនមកដោះស្រាយរឿងប្រាក់តុងទីនជិត៤០ម៉ឺនដុល្លារ។ ក្នុងនោះ អតីតតារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង សាសា ក៏បានប្រកាសស្វែងរកបុរសនោះដែរដែលបានបោកលុយនាងអស់ជិត១០ម៉ឺនដុល្លារនោះ។
អតីតតារាចម្រៀង អ្នកនាងសាសាដែលមុននេះអ្នកនាងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា៖ “ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនឯង ដែលទុកចិត្តពួកម៉ាកអស់ពីពោះ តែចុងក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ទាំងដែលដឹងគ្រប់យ៉ាងថាខ្ញុំកំពុងតែពិបាក ហើយពិបាកខ្លាំង ហេងអើយចូលខ្លួនមក ខ្ញុំត្រូវការអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំ មិនមែនលុយតុងទីនដូចពួកបងៗទេ គឺលុយសុទ្ទជិត100kតែម្ដង សង្ឃឹមអ្វីដែលអ្នកនិយាយជាមួយនឹងខ្ញុំថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអីកើតឡើងទេ ខ្ញុំត្រូវមើលកូននិងប្អូនៗខ្ញុំទៀត អ្នកក៏ដឹងដែរ ពេលដែលអ្នកត្រូវការលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំឱ្យទៀត គួរតែនឹកដល់ពេលនឹងផងហេង ខ្ញុំដេកមិនដែលលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹងមក អ្នកឃើញគាត់ជួយទំនាក់ទំនងមកខ្ញុំផងណា”។ សារនេះអមទៅដោយរូបថតសម្រក់ទឹកភ្នែក និងបង្ហាញពីភាពស្និទ្ធស្នាលអនុស្សាវរីយ៍ជាច្រើនសន្លឹកជាមួយបុរសជាមិត្តភក្កិខាងលើ គឺបង្ហាញពីភាពស្និទ្ធសា្នលគ្នាខ្លាំង អាចថាយល់ចិត្តយល់ថ្លើមខ្លាំង ប៉ុន្តែក៏ជាអ្នកដែលបានបោកប្រាស់លុយពីនាងយ៉ាងច្រើនសន្ធឹកសន្ទាប់ និងគួរឲ្យឈឺចាប់ខ្លាំងបំផុត។ ក្នុងនេះដែរគេក៏បានឃើញមានការផ្ញើសារលើកទឹកចិត្ត និងចែករំលែកទៅកាន់អ្នកលេងបណ្តាញសង្គមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទោះបីជាមនុស្សដែលជិតដិត ស្និទ្ធស្នាលបំផុតក៏អាចក្បត់គ្នាបានដែរ ហើយនេះក៏មិនមែនជាករណីលើកដំបូងដែរដែលកើតមានក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ព្រោះតែករណីនៃការលេងតុងទីននេះបានក្លាយជារឿងរសើប និងគួរឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមេតុងទីនជាអ្នកប្រមូលលុយបានសម្ញែងពីភាពឡូយឆាយ ហ៊ឺហា និងទ្រព្យសម្បើមជាច្រើនដើម្បីឱ្យកូនៗតុងទីនមានទំនុកចិត្ត និងសង្ឃឹមថាមិនរត់ចោលកូន បើទោះបីជាមតុងទីននោះមានបញ្ហាក៏ដោយ ប៉ុន្តែចុងក្រោយអាចត្រូវទម្លាយថាទាំងឡាន ផ្ទះសម្បែង និងគ្រឿងសម្ភារនិយមនោះគឺត្រឹមតែជាសំបកជួលគេ ខ្ចីគេ ឬក្លែងក្លាយប៉ុណ្ណោះ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print