លែងលះគ្នាបានមួយឆ្នាំ​ ចុងក្រោយសុំប្រពន្ធត្រូវរ៉ូវគ្នាវិញតែនាងមិនព្រម​ កើតក្តីក្តៅក្រហាយ​ ក៏គិតខ្លីយកកាំបិតជំពុះទុងចាក់សម្លាប់ប្រពន្ធនិងឪពុកក្មេក​ តែមិនទាន់ស្លាប់ផង​ ក៏រត់ទៅចាក់សម្លាប់ខ្លួនអោយក្ស័យចាកចោលភពផែនដីនេះតែម្តង

ចែករំលែក៖

ខេត្តកំពង់ធំៈ​ បុរសអតីតៈជាប្តី​ ខឹងតាមសុំប្រពន្ធជានាគ្នាវិញនាងមិនព្រម​ កើតក្តីក្តៅក្រហាយ​ និងគិតខ្លីមិនចង់ឃើញ​ប្រពន្ធបានទៅអ្នកផ្សេង​ ក៏សម្រេចប្រើកាំបិតជំពុះទុងចាក់សម្លាប់ប្រពន្ធ​ នឹងឪពុកក្មេក ជនសង្ស័យស្មានថា​ ប្រពន្ធនិងឪពុកក្មេកស្លាប់ហើយ​ ក៏រត់ទៅចាក់សម្លាប់ខ្លួនឯងតែម្តង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង០៤នាទីថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០១៦​ ឋិតនៅចំនុចភូមិពពេច ឃំុចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ​ ។
​ ជនសង្ស័យឈ្មោះ ស្វាយ ឃុន ប្រុស រស់នៅភូមិយាយទៀង ឃំុ បល្ល័ង្គ​ ស្រុកបារាយណ៍ បានយកកាំបិតជំពុះទង់ ចាក់ទៅលើអតីតៈប្រពន្ធនិងឪពុកក្មេក​ យ៉ាងកម្រោលចូល។ ដោយឡែកជនរងគ្រោះមានឈ្មោះ​ ឈួន រដ្ឋា ភេទស្រី​ អាយុ២៥ឆ្នាំ​ រស់នៅភូមិកើតហេតុបានរងនូវកាំបិតជំពុះទុងចាក់ត្រូវពីរកន្លែង គឺចំណុចគល់ដោះ និងបោះដៃផុត​នាងអតីតៈ(ប្រពន្ធ)របួសធ្ងន់ ។ ម្នាក់ទៀតឈ្មោះឈួន កឿន អាយុ៤៤ឆ្នាំ​ រស់នៅភូមិជាមួយគ្នា ចាក់ត្រូវបីកន្លែង គឺត្រូវឆ្អឹងជំនី ស្មា និងភ្លៅ របួសធ្ងន់។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ពេលនោះកម្លាំងកងរាជអាវុធហត្ថនិងនគរបាលសហការគ្នាដេញតាមរហូតដលម៉ោង២៣និង១៥នាទីយប់ថ្ងៃដដែល​ ក៏ស្រាប់ឃើញជនសង្ស័យបានធ្វើអត្តឃាតគឺយកកាំបិតជំពុះទង់មកចាក់សម្លាប់ខ្លួនឯង បណ្តាលអោយស្លាប់នៅកន្លែងតែម្តង ៕​

image image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print