លោក​ នួន​ ផារ័ត្ន​ ជួបជាមួយ​ប្រជាពលរដ្ឋចំនួន​ ៤ភូមិ​ នៅសង្កាត់ព្រែកលៀប ដើម្បីដោះស្រាយបញ្ហាមិនចុះសម្រុងគ្នា លើវិក្កយបត្រថ្លៃទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នួន​ ផារ័ត្ន​ អភិបាលរង​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានថ្លែង​ឱ្យ​ដឹង​ថា​ នៅថ្ងៃពុធទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បន្ទាប់ពីទទួលបានគោលការណ៍ពីលោក​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ លោក​ បានចុះមកជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួបប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ក្នុងមូលដ្ឋានភូមិចំនួន ៤ គឺ ភូមិគៀនឃ្លាំង ព្រែកលៀប ខ្ទរ និងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយបញ្ហាមិនចុះសម្រុងគ្នា លើវិក្កយបត្រថ្លៃទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។

លោក​ នួន​ ផារ័ត្ន​ បានបន្តថា​ ជាលទ្ធផល បន្ទាប់ពីការសិក្សាស្វែងយល់អំពីបញ្ហាទាំងអស់គ្នា ភាគីទាំងអស់បានព្រមព្រៀងគ្នាលើដំណោះស្រាយរួមមួយ ដែលឈរលើមូលដ្ឋាន ឈ្នះ-ឈ្នះ ទាំងអស់គ្នា ហើយបងប្អូនប្រជាពលរដ្ឋ ក៏មានសេចក្តីរីករាយ​ ទៅលើការដោះស្រាយបញ្ហា ដែលបានអូសបន្លាយជាយូរមកហើយនេះ ។

បន្ថែមពីនេះ​ បងប្អូនប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេស លោកចៅសង្កាត់ព្រែកលៀប ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក ផងដែរ ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print