ធនាគារជាតិនៃកម្ពុជា ប្រកាសអនុវត្តចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ : ធនាគារជាតិនៃកម្ពុជា ប្រកាសអនុវត្តចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញការធ្វើពិពិធកម្ម ការកៀរគរប្រភពទុនក្នុងស្រុក និងពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ។
យោងច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ប្រកាសលេខធ៧-០០-៤៦ ប្រ.ក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពី អនុបាតសាធនភាពរបស់ធនាគារ ប្រកាសលេខធ៧-០៧-១៣៣ ប្រ.ក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ ស្តីពី អនុបាតសាធនភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រកាសលេខ ធ៧-០១៥-៣៤៩ ប្រ.ក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពី អនុបាតក្របខ័ណ្ឌសន្ទនីយភាព។

ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញការធ្វើ ពិពិធកម្មការកៀរគរប្រភពទុនក្នុងស្រុក និងពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ ធនាគារជាតិន កម្ពុជា សូមណែនាំការអនុវត្តចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១- ទទួលស្គាល់ការថ្លឹងហានិភ័យ ០% (សូន្យភាគរយ) ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណ ក្នុងការគណនាអនុបាតសាធនភាព និង

២- ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹក ជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណ នៅក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទនីយភាព។

សារាចរណែនាំនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print