ខេត្តតាកែវ : មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបុរសម្នាក់បានយកដងរែកធ្វើពីឬស្សីចាក់លើខ្លួនឯងហើយថែមទាំងយកពូថៅមកវះពោះបន្ថែមទៀត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយវល្លិ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះអែក ចន្ធី(ហៅភន) ភេទប្រុសអាយុ៤០ឆ្នាំ មានទីលំនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ដោយជនរងគ្រោះបានធ្វើសកម្មភាពយកដងរែកឫស្សីចាប់ហែកហើយចាក់ខ្លួនឯងបន្ទាប់មករត់ទៅយកកូនពូថៅមកវះពោះនិងហែកពោះខ្លួនឯងបណ្ដាលឱ្យពោះវៀនចេញមកក្រៅ ។ ក្រោយកើតហេតុសាច់ញាតិក្រុមគ្រួសារបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះធ្លាប់មានជំងឺសរសៃប្រសាទដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់ក្បាលកាលពី១០ឆ្នាំមុន៕
...
ដោយ ស សម