ជនសង្ស័យ២នាក់ចូលគាស់ផ្ទះមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសលួចយកទ្រព្យសម្បត្តិនិងកាំភ្លើងខ្លីបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះធ្វើសកម្មភាពគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ និងកាំភ្លើងខ្លីរបស់មន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានសម្រេច។ ហេតុការណ៍នេះកើតឡើង នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ ពេជ្រ សុំគោ ហៅ ជ្រូក និងម្នាក់ទៀតឈ្មោះ សូ ឌីណា ហៅ ទី ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុងលេខ៥៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែក ជនរងគ្រោះ ឈ្មោះ ឃិន រ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះលេខ០៥F ផ្លូវលេខ៣៤៤Z ក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កង់ម៉ាក SCOTT ពណ៌ទឹកក្រូច និងកាំភ្លើងខ្លីមួយដើមជារបស់ ជនរងគ្រោះ ហើយបាត់បង់បន្តោងខ្សែត្បូង ពណ៌សមានស្រោបប្លាទីនចំនួនមួយ (មានតម្លៃប្រហែលមួយពាន់ដុល្លារសហរដ្ឋអាមេរិក) ជារបស់ជនរងគ្រោះ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print