ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីយប់មិញនេះ បានដឹកនាំកិច្ចប្រជុំពង្រឹង កម្លាំងប្រជាការពារខណ្ឌ ដើម្បីត្រៀម បង្ការទប់ស្កាត់ បទល្មើសផ្សេងៗ ដែលកើតឡើងជាយថាហេតុ ក្នុងមូលដ្ឋានខណ្ឌ។
លោកអភិបាលខណ្ឌ ក៏បានលើកឡើងថា កិច្ចប្រជុំនេះដែរ ជាពិសេសគឺត្រៀម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សម្រួលចរាចរណ៍ ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នៅតាមទីសប្បាយភាព នានា នាពេលខាងមុខនេះ!
ដោយឡែកកាលពីថ្ងៃទី៣០ ខែធ្នូម្សិលមិញនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង០៧ និង០០នាទីព្រឹក រហូតដល់ម៉ោង១០ និង០០នាទីយប់ បានអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល៖ សរុបបានធ្វើការឃាត់បានឡាំប្រឺតាចំនួន ០១
គ្រឿង ,ម៉ូតូ គ្មាន,កង់ គ្មាន, រថយន្ត គ្មាន។
បច្ចុប្បន្នកម្លាំងប្រជាការពារខណ្ឌ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
ដោយ៖ស តារា