Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីបន្ថែមមុខងារថ្មីៗមួយចំនួន

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី 31 ខែធ្នូឆ្នាំ 2021 អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ពួកគេជាលើកទី១២ សម្រាប់ឆ្នាំ ២០២១ ដោយបានបន្ថែមមុខងារថ្មីៗមួយចំនួនមានដូចជា ផ្ដល់មតិ ឬចែករំលែកអារម្មណ៍ ជាមួយនឹងរូបភាព emoji ដោយមិនចាំបាច់ផ្ញើសារថ្មី (Reactions), លាក់ពាក្យក្នុងពេលផ្ញើសារ Spoilers, បកប្រែភាសា និងលេខកូដ QR សម្រាប់អ្នកដែលមានប្រើឈ្មោះសម្គាល់ (public username)។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, Reactions- ជាមួយនឹងមុខងារនេះអ្នកប្រើប្រាស់អាចផ្ដល់មតិ ឬចែករំលែកអារម្មណ៍ ជាមួយនឹងរូបភាព emoji ដោយមិនចាំបាច់ផ្ញើសារថ្មីដោយគ្រាន់តែ ចុចពីរដងនៅលើសារដែលបានទទួល ហើយរូបភាព emoji លើកមេដៃតូចនឹងបង្ហាញនៅខាងក្រោមនៃសារនោះ។ ប្រសិនបើលោកអ្នកចង់ប្រើរូបភាព emoji ផ្សេងនោះលោកអ្នកអាចចុចហើយសង្កត់នៅលើសារនោះវិញ។ ជាងនេះទៅទៀតលោកអ្នកក៏អាចធ្វើការផ្លាស់ប្ដូររូបភាព emoji សម្រាប់ការឆ្លើយតបរហ័សបាននៅក្នុង Settings របស់កម្មវិធី Telegram ផងដែរ។

Spoilers- គឺជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់លាក់ផ្នែកខ្លះនៃសារ ឬសារទាំងមូលដែលបានជ្រើសរើសនៅក្នុងការជជែក។ មុខងារនេះគឺវាស្រដៀងគ្នាទៅនឹងមុខងារ invisible ink ដែលមាននៅក្នុងកម្មវិធី iMessage។ ដើម្បីប្រើមុខងារនេះលោកអ្នកអាចជ្រើសយកពាក្យក្នុងពេលដែលលោកអ្នកកំពុងតែវាយបញ្ចូល > ជ្រើសយកជម្រើស B/I/U > ហើយចុចនៅលើពាក្យ Spoiler។ សារដែលបានផ្ញើជាមួយនឹងមុខងារ Spoiler នឹងបង្ហាញព្រិលៗនៅក្នុងការជជែក ហើយលោកអ្នកអាចប៉ះនៅលើសារនោះដើម្បីបង្ហាញពាក្យដែលលាក់៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print