នាយប៉ុស្តិ៍នគរបាលអន្លង់រមៀតស្លាប់បាត់បង់ជីវិតខណៈជិះម៉ូតូបំពេញភារកិច្ចដួលដោយខ្លួនឯង

ចែករំលែក៖

ខេត្តកណ្ដាល: នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតម្នាក់ ជិះម៉ូតូល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវស្លាប់យ៉ាងអណោចអធ័ម​ នៅវេលាម៉ោង០៩និង៣០នាទី យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ស្ថិតក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាល ខេត្តកណ្ដាល។
លោក.ឡេង.សុខ​រុន​ អធិការនគរបាលស្រុកកណ្ដាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កៀន.វណ្ណា.អាយុ៤២ឆ្នាំ​ មុខរបរនគរបាល តួនាទីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង មានទីលំនៅសព្វថ្ងៃរស់នៅភូមិក្រាំងក្រូច សង្កាត់ទៀន ខ័ណ្ឌដង្កោ រាជធានីភ្នុំពេញ។
លោកអធិការបន្តថា​ នៅយប់កើតហេតុ ជនរងគ្រោះបានជិះម៉ូតូធ្វើការចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លុះជិះមកដល់ចំណុចកើតហេតុ ក៏បានដួលបោកទៅនឹងផ្លូវ​ ដោយជនរងគ្រោះមានជម្ងឺលើសឈាម និងដួលប៉ះចំផ្លោកនោមជាមួយដៃនិងចង្កូតម៉ូតូ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង ។
បច្ចុប្បន្ន​ សាកសព.ត្រូវបានក្រុមគ្រួសារប្រារព្វធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋាននៃសព៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print