គណៈ​បញ្ជា​ការឯកភាព ស្រុក​បសេដ្ឋចុះបង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន អារឈើ អត់​ច្បាប់​មួយកន្លែងប្រមូលឈើមូលបាន ៣០ ដុំ ស្មើនឹង ៦.៥៦២ ម៉ែត្រគូប​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ គណៈ​បញ្ជា​ការឯកភាព ស្រុក​បសេដ្ឋ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន អារឈើ អត់​ច្បាប់​មួយកន្លែង រឹបអូសឈើមូល៣០ដុំ។
ការបង្រ្កាបទីតាំងអារឈើខុសច្បាប់មួយកន្លែងនេះប្រព្រឹត្តទៅកាលពី​រសៀលថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​ត្រាំ​កង់ ឃុំ​និទាន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ  ។​
មន្រ្តីរដ្ឋបាលស្រុកបសេដ្ឋបានឲ្យដឹងថា ប្រតិបត្តិការនេះគឺគណៈ​បញ្ជា​ឯកភាព ស្រុក​បសេដ្ឋ បាន អនុវត្ត​តា​មដីកា​លេខ ១៤៧៤៣ របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ អនុញ្ញាត​ឲ្យ​ឆែកឆេ​​រុករក​វត្ថុតាង​នៅក្នុង​ដី​ឡូ​របស់​ឈ្មោះ ឃុ​យ សុភា​ស់ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រាំ​កង់ ឃុំ​និទាន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយ​សមត្ថកិច្ច បាន​រកឃើញ​ឈើមូល ចំនួន ៣០ ដុំ ស្មើនឹង ៦.៥៦២ ម៉ែត្រគូប​។​
ជាមួយនេះសមត្ថកិច្ចចម្រុះបានដកហូត​វត្ថុតាង រួមមាន​: ម៉ា​ស៊ី​នអា​ឈើ មួយគ្រឿង (​គ្មាន​កង់យោង គ្មាន​រណារ ) រទេះ​កង់​រថយន្ត មួយគ្រឿង ឈើមូល ប្រភេទ​លេខ​២ ឈើទាល ចំនួន ៣០ ដុំ។រីឯជនពាក់ព័ន្ធបាន​រត់គេចខ្លួនបាត់ មុន​ក្រុមការងារ​ចុះទៅដល់។ ចំពោះ​វត្ថុតាង​ខាងលើ សមត្ថកិច្ចចម្រុះបានដឹកយកទៅរក្សាទុក​នៅ​សាលាស្រុក បសេដ្ឋ​ដើម្បីចាត់ការតាមនីតិវិធី៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print