ខេត្តកំពង់ធំ៖ នេះបេីយោងតាមប្រភពព័ត៍មានពីកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាពលោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយករងសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង /ស្រុក ទាំង៩ យុវជន និងអ្នកស្ម័គ្រចិត្ត សរុបអ្នកចូលរួមចំនួន ៣៧នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រចបាន កន្លងមក ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួន ដែលមាននៅក្នុងសាខា និងអនុសាខា។
ជាក់ស្ដែងរបៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ
២-សេចក្ដីព្រាងផែនការសកម្មភាពការងារ និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២
៣-អនុម័តសេចក្ដីព្រាងផែនការសកម្មភាពការងារ និងផែនការហិរញ្ញវត្ថុ ឆ្នាំ ២០២២
៤-ប្រសាសន៍សំណេះសំណាល និងផ្ដល់ជាមតិយោបល់របស់លោកប្រធាន៕ដោយ៖សហការី