កម្មករ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ម្នាក់​បើក​ម៉ូតូ​បុក​បង្គោល​ផ្លា​ក​សញ្ញា​ចរាចរណ៍​បែកក្បាល​ស្លាប់​ខ្លូ​ន​ឯង​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​ជា​កម្មករ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​បាន​បើក​ម៉ូតូ​១​គ្រឿង​ ជ្រុល​ទៅ​បុក​បង្គោល​ផ្លា​ក​សញ្ញា​ចរាចរណ៍​ បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​ បាន​កើតឡើង​ នៅ​ម៉ោង​១២​និ​១០​នាទី​ ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ កែង​ផ្លូវ​សម្តេច​ប៉ាន​(២១៤)​ ភូមិ​១០​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ុន​ បូ​រា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មុខរបរ​កម្មករ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ស្នាក់​នៅ​ម្តុំ​សាលា​គរុ​កុស​ល្យ​និង​មានស្រុក​កំណើត​ខេត្តព្រៃវែង​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់​ស៊ុ​យ​ស៊ី​គី​ VIVA​ ពណ៌​ក្រហម​ ស្លាក​លេខ​ភ្នំពេញ​១W-០៣១២​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចាក​ចេញពី​កន្លែង​ស្នាក់​នៅ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង​បាន​ប្រហែល​១​គីឡូម៉ែត្រ​មក​ដល់​កែង​ស្តុ​ប​ឡើង​ច​ញ្ចើ​ម​ផ្លូវ​មក​បុក​បង្គោល​ផ្លា​ក​សញ្ញា​ហាម​រុ​ឺ​ម៉ក​ធ្វើ​ចរាចរណ៍​បោក​ក្បាល​បែក​លលា​ដ៏​ខាងស្តាំ​ស្លាប់​ភ្លាមៗ​តែ​ម្តង​។​

​ក្រោយ​កើតហេតុ​ មន្ត្រី​នរ​គ​បាល​ចរាចរណ៍​ខណ្ឌដូនពេញ​ ចុះ​មក​វាស់វែង​និង​ត្រួតពិនិត្យ​តាម​ភាព​ជាក់ស្តែង​និង​បាន​ប្រគល់​សព​ជូន​ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG_7394

IMG_7393

IMG_7390

IMG_7391

ដោយ៖ ស​ ដា​រ៉ា​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print