លោករដ្ឋលេខាធិការ ឈឿន ប៉ុណ្ណារ័ត្ន : ឆ្នាំ​២០២១​ ជាឆ្នាំ​ ដែលមនុស្សគ្រប់គ្នាមិនអាចបំភ្លេចបាន !

ចែករំលែក៖

ភ្នំពេញ : លោក ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះផេកfacebook របស់លោកថា, ឆ្នាំ​២០២១​ ជាឆ្នាំ​ ដែលមនុស្សគ្រប់គ្នាមិនអាចបំភ្លេចបាន។​ លោកថា, មិនមែនតែស្រុកយេីង​ ប៉ុន្តែមនុស្សជាតិទាំងមូល​ សុទ្ធតែជួបប្រទះ​ដូចៗគ្នា​។

លោករដ្ឋលេខាធិការ ឈឿន ប៉ុណ្ណារ័ត្ន, បន្តថា, អ្នកខ្លះ​ ជួបរឿងរីករាយ​ និងជោគជ័យក្នុងជីវិត​ ឯអ្នកខ្លះ​ ក៏ជួបរឿងខកបំណង​ សោកសៅ​ និងអស់សង្ឃឹម។​ ពេលខ្លះ​ ហត់នឿយ​ សឹងតែ​បោះបង់អ្វីៗគ្រប់យ៉ាង។

លោកថ្លែងថា, ទោះយ៉ាងណា​ ពេលវេលា​ ក៏បានកន្លងទៅ​ ដោយមិនអាចហៅត្រលប់។ អ្វីដែលត្រូវគិត​ គឺសម្លឹងទៅមុខ​ ជាមួយនឹងក្តីសង្ឃឹម​ និងការខំប្រឹងប្រែងបំពេញនូវក្តីស្រម៉ៃរបស់ខ្លួន។

ឆ្នាំថ្មី​ ២០២២​ ខ្ញុំសូមបួងសួង​ សូមវត្ថុស័ក្តិសិទ្ធិ​ ជួយថែរក្សា​ ក្រុមគ្រួសាររបស់ខ្ញុំ​ មនុស្សជាទីស្រឡាញ់គ្រប់គ្នា​ ញាតិសន្តាន​ ព្រមទាំងមិត្តភក្តិទាំងអស់​ សូមសមប្រកបតែនឹង​សុខសុភមង្គលក្នុងក្រុមគ្រួសារ​ និងមានសុខភាពល្អរឹងមាំ​ ចំរុងចំរេីន​ក្នុងគ្រប់ភារកិច្ចការងារ។

ទំព័រជីវិតថ្មី​ នឹងចាប់ផ្តេីមកត់ត្រា​ ក្នុងពេលបន្តិចទៀតនេះ។ សង្ឃឹមថា​ គ្រប់គ្នា​ នឹងជួបរឿងល្អៗ​។ (រីករាយឆ្នាំថ្មី​) ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print