ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តស្វាយរៀង នាឱកាសថ្ងៃឆ្លងឆ្នាំ សកលប្រមាណ២,៥១៨នាក់

ចែករំលែក៖

ខេត្តស្វាយរៀងះយ៉ាងហោចណាស់ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តស្វាយរៀង នាឱកាសថ្ងៃឆ្លងឆ្នាំ សកលប្រមាណ២,៥១៨នាក់។

លោកវ៉ាន់សារ៉ាតប្រធានមន្ទីរទេសចរណ៏ខេត្តស្វាយរៀងបានអោយដឹងថានៅរសៀលថ្ងៃទី១ខែមករាឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតាមរមណីយដ្ឋានច្រាំងទន្លេរវ៉ៃគោក្នុងខេត្តស្វាយរៀង នាឱកាសថ្ងៃឆ្លងឆ្នាំសកល ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួនប្រមាណ ២,៥១៨ នាក់, ស្រី ១,១៤៧នាក់, បរទេស ០ នាក់។

ដោយរមណីយដ្ឋានប្រាសាទបាសាក់ប្រមាណ ៥០ នាក់ ស្រី ២៧នាក់។

ខណ:  រមណីយដ្ឋានទឹកវិល និងរមណីយដ្ឋានព្រៃកូនគរគី បានផ្អាកបណ្តោះអាសន្ន។

សូមបញ្ជាក់ថាគណៈបញ្ជាការឯកភាពខេត្ត ស្វាយរៀងបានដាក់ចេញវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗក្នុងភូមិសាស្ត្រក្នុងខេត្ត ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅ និងទីសាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាព។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print