ភ្នំពេញ : សូមជម្រាបជូនថា, នៅយប់មុនឆ្លងឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា, ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១៖ (៦).គម្រោងសាងសង់និងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថដែលជាជំនួយរបស់ក្រសួងការពារជាតិចិនជូនចំពោះភាគីកម្ពុជាត្រូវបានចាប់ផ្តើមដំណើរការយ៉ាងរលូន។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នាថ្ងៃទី១៧ខែធ្នូ គម្រោងសាងសង់និងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថដែលជាជំនួយរបស់ក្រសួងការពារជាតិចិនជូនចំពោះភាគីកម្ពុជាត្រូវបានចាប់ផ្តើមដំណើរការយ៉ាងរលូនក្នុងខេត្តកំពង់ឆ្នាំង។សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងព្រមទាំងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាននៃគម្រោងខាងលើ។ លោក Wang Wentian បានលើកឡើងថា កិច្ចសហប្រតិបត្តិការកងទ័ពចិននិងកម្ពុជា គឺជាសសរដ៏រឹងមាំសម្រាប់“ចំណងមិត្តភាពដែកថែប”នៃប្រទេសទាំងពីរ។ គម្រោងខាងលើដែលជាជំនួយរបស់ក្រសួងការពារជាតិចិននឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងនិងសាមគ្គីភាព បង្កើនចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយកងទ័ពក្នុងប្រទេសអាស៊ាន។ សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ប្រទេសនិងកងទ័ពទាំងពីរជាបងប្អូនល្អរួមសុខរួមទុក្ខ ជាបងប្អូនដែកថែប និងជាបងប្អូនយូរអង្វែង គឺជាដៃគូល្អដែលនិយាយតិចតែអនុវត្តច្រើន។ កងយោធពលខេមរភូមិន្ទនឹងធ្វើជាមិត្តល្អរបស់ប្រជាជននិងកងទ័ពចិនដែលរួមសុខទុក្ខជាមួយគ្នា។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តថា, កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរសម្រាប់ឆ្នាំនេះទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក។ សម្ដេចពិជ័យសេនានិងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ក្នុងប្រទេសកម្ពុជាចំនួន៥រូបផ្សេងទៀតបានចេញអត្ថបទក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិននិងខួបអនុស្សាវរីយ៍លើកទី៩៤នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន សម្ដេចពិជ័យសេនាបានដឹកនាំនាយឧត្តមសេនីយ៍ចំនួន៥៣រូបដើម្បីចូលរួមពិធីបដិសណ្ឋារកិច្ចខួបអនុស្សាវរីយ៍នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមប្រព័ន្ធវីឌីអូ និងបានដាំ“ដើមឈើមិត្តភាព”ក្នុងសួនមិត្តភាពកម្ពុជា-ចិននៃស្ថានទូតចិនប្រចាំកម្ពុជា។ មជ្ឈមណ្ឌលបង្កើតរូបប្លង់របស់ក្រសួងការពារជាតិកម្ពុជាដែលជាជំនួយរបស់ភាគីចិនត្រូវបានបើកការដ្ឋានដោយជោគជ័យ និងអគាររបស់ក្រសួងការពារជាតិកម្ពុជាដែលមានការផ្តល់ជំនួយសាងសង់ដោយភាគីចិនបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទាំងនេះជាកម្លាំងជំរុញអភិវឌ្ឈន៍វិស័យការពារជាតិនិងការកសាងយោធាក្នុងប្រទេសកម្ពុជា។ ក្រោយពេលលោក Li Jingfeng អនុព័ន្ធយោធាបញ្ចប់បេសកកម្មក្នុងប្រទេសកម្ពុជា លោកក៏ទទួលបានគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍៕
ដោយ : សុខ ខេមរា