បារាំងក្នុងឆ្នាំ២០២២៖ ការងើបឡើងវិញនិងធ្វើជាម្ចាស់ការដោយខ្លួនឯង

ចែករំលែក៖

បារាំង៖ កូវីដ-១៩ ដំណើរការសេដ្ឋកិច្ចឡើងវិញ ការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតី ធ្វើជាម្ចាស់ការយុទ្ធសាស្ត្រ ខណៈដែលទំនុកចិត្តត្រូវបានបាត់បង់ក្រោយ ព្រឹត្តិការណ៍ AUKUS និងបញ្ហាអាហ្វហ្គានីស្ថាន បានបង្កើតឱ្យមានរូបភាពចម្រុះពណ៌ក្នុងទំនាក់ទំនងរវាងបារាំងនឹងប្រទេសសម្ពន្ធមិត្តក្នុងឆ្នាំ២០២២។ នៅក្នុងឱកាសនៃការថ្លែងសុន្ទរកថា សម្រាប់ស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ២០២២ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានរំលឹករឿងសំខាន់មួយ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ថា ឆ្នាំ២០២២ នឹងក្លាយជា «ចំណុចរបត់ថ្មីមួយ» សម្រាប់សហភាពអឺរ៉ុប (EU)។ ការថ្លែងរបស់មេដឹកនាំបារាំងវ័យ ៤៤ឆ្នាំរូបនេះ បានកើតមានឡើង ខណៈដែលប្រទេសបារាំងនៅសល់ពេលតែ៤ខែទៀតប៉ុណ្ណោះត្រូវត្រៀមសម្រាប់ការរៀបចំបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ លោក ម៉ាក្រុង ត្រូវបានគេមើលឃើញថា កំពុងស្វះស្វែងដើម្បីស្វែងរកសំឡេងគាំទ្រពីពលរដ្ឋ ដើម្បីឈានទៅទទួលជ័យជម្នះសម្រាប់អាណត្តិទី២ទៀត បើទោះបីជាការស្ទង់មតិកន្លងមកនេះបានបង្ហាញថា ប្រជាប្រិយភាពរបស់លោកហាក់ស្តួចស្តើងជាងមុនក៏ដោយ។ នៅក្នុងសុន្ទរថាស្វាគមន៍ឆ្នាំ២០២២ នោះទៀតសោត លោក ម៉ាក្រុង ដែលត្រូវគេស្គាល់យ៉ាងច្បាស់ថាជាមេដឹកនាំស្មោះស្ម័គ្របំផុតទៅនឹងមាគ៌ា EU នោះ ក៏បានកោតសរសើរផងដែរចំពោះតួនាទីរបស់សហភាពនេះ ក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្លុកអឺរ៉ុបទាំងមូល ខណៈផែនការផ្តល់ជំនួយសម្រាប់ការជំរុញសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចបារាំងឡើងវិញ នឹងត្រូវដាក់ចេញនៅក្នុងឆ្នាំ២០២២ តែម្តង។ ចំពោះពាក្យ «ចំណុចរបត់ថ្មីមួយ» ដែលលោក ម៉ាក្រុង បានលើកឡើងក្នុងការថ្លែងសុន្ទរកថាចេញពីវិមាន អេលីហ្សេ (Elysee) រយៈពេល ១៣នាទីនោះ គឺចង់់សំដៅទៅលើការរួបរួមគ្នាពីបណ្តាប្រទេសជាសមាជិក EU ឡើងវិញ ដើម្បីដោះស្រាយការបែងចែក និងការមិនចុះសម្រុងគ្នា ដែលបានកើតមានឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print