ខេត្តស្វាយរៀង៖ មន្ទីរកិច្ចការនារីខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៥មាន រៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រមកពីឃុំរមាំងថ្កោលនិងឃុំសំបួរចំនួន៧៥គ្រួសារនៃស្រុកស្វាយទាបនិងចែកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងកិច្ចការនារីនិងមន្ទីរកិច្ចការនារីខេត្ត ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោកស្រីពៅសុភាពអភិបាលរងខេត្តនិងលោកស្រីភួងសារីប្រធានមន្ទីរកិច្ចការនារីខេត្ត។
លោកស្រីភួងសារីប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀងបានមានប្រសាសន៏ថាដោយមានការណែនាំពីក្រសួងកិច្ចការនារីក៏ដូចជាការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតំរូវអោយមានការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលក្រីក្រជួបការលំបាកជាពិសេសស្រ្តីនិងកុមារនោះមន្ទីរកិច្ចការនារីបានរៀបចំកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក៏ដួចជាស្ត្រីដែលគ្រួសារមានការខ្វៈខាតទទួលអំណោយពីរាជរដ្ឋាភិបាលដោយមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម ជីគីមីមួយបាវធុងចំរុះមួយគ្រឿងនិងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។
ក្នុងឪកាសនោះដែរលោកស្រីពៅសុភាពអភិបាលរងខេត្តស្វាយរៀងក៏បានធ្វើការកោតសសើរដល់មន្ទីរកិច្ចការនារីខិតខំយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រជាពិសេសបានគិតគូរទៅលើស្ត្រីនិងកុមារជាការឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអនុវត្តទៅតាមទិសដៅកំណត់។
លោកស្រីពៅសុភាពក៏បានធ្វើការជំរុញដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅអោយធ្វើអំពើរល្អនិងខិតខំរៀនសូត្រដើម្បីជាទំពាំងស្នងឬស្សីនៃប្រទេសជាតិមិនតែប៉ុណ្ណោះសំរាប់ខេត្តស្វាយរៀងមានសក្ដានិពលសេដ្ឋកិច្ចគួអោយកត់សំគាល់ដែលយើងមានរោងចក្រសហគ្រាសជាច្រើនកន្លែងដែលអាចស្រូបយកកម្មកររាប់ម៉ីននាក់។លោកស្រីក៏បានបញ្ជាក់ទៀតថាគ្រួសារខ្លះមានកូនច្រើនហើយសុទ្ធតែពេញវ័យអាចធ្វើការរោងចក្របាននិងអាចបង្កើនចំណូលចូលគ្រួសារបានច្រើនក្នុងមួយខែៗហើយព្រមទាំងធ្វើការផ្ដាំផ្ញើរទៅដល់ប្រជាពលរដ្ឋអោយមានការរួសរាន់ក្នុងការធ្វើស្រូវរដួវវស្សាដែលអាចលើកស្ទួយសេដ្ឋកិច្ចគ្រួសារបានមួយកំរិតថែមទៀតពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ខណៈដែលមានភ្លៀងផ្គររន្ទៈខ្យល់កន្ត្រាក់ត្រូវរកកន្លែងមានសុវត្ថិភាពដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗជាយថហេតុ៕