ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគីរីបង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿងល្មើសច្បាប់

ចែករំលែក៖

មណ្ឌលគិរី៖  រថយន្តដឹកឈើប្រណិតមួយគ្រឿងត្រូវបានមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចាប់​បង្ក្រាបបាន នៅ​ចំនុចកែងផ្លូវបំបែកឆ្ពោះទៅព្រំដែនទ្វេរភាគីដាក់ដាំ ក្នុងភូមិអូរស្ពាន សង្កាត់​ស្ពានមានជ័យ ក្រុងសែនមនោរម្យ   កាលពីវេលាម៉ោង​១១ ថ្ងៃទី២១ កក្កដា ២០១៥ ។

ប្រភពពីមន្រ្តីជំនាញដែលចុះបង្ក្រាបផ្ទាល់និយាយថា  រថយន្តដឹកឈើល្មើសច្បាប់ ដែល ជំនាញ បង្ក្រាបបាននេះ  គឺខណៈ ពេលដែល​ក្រុមឈ្មួញបម្រុងដឹកយកទៅលក់នៅតាមព្រំដែន ប៉ុន្តែ បែកការណ៏ដល់ជំនាញ ទើបឈានដល់ការចាប់បង្ក្រាបតែម្តង។ មន្រ្តីដដែល​បាននិយាយថា   រថយន្ត ខាងលើបានផ្ទុកពេញសុទ្ឋតែឈើប្រណិតប្រភេទធ្នង់   ដែលជាឈើកំពុងមានហាងឆេងនៅ ក្រៅ ប្រទេស ។

រថយន្តដឹកឈើប្រណិតល្មើសច្បាប់ដែលត្រូវចាប់បង្ក្រាបខាងលើម៉ាក ​ Toyota Takoma    ពណ៌ខ្មៅ ពាក់ស្លាក លេខ     ភ្នំ ពេញ2J-5279  តែគេនៅ មិនទាន់ដឹងពី​ចំនួនឈើពិតប្រាកដទេ ព្រោះមន្រ្តីជំនាញកំពុង ធ្វើការ វាស់វែង ។ ចំនែកម្ចាស់រថយន្តឲ្យតែមានករណីបង្ក្រាបពីមន្រ្តី ជំនាញ​តែងចេះយុទ្ឋ សិល្ប៏បំបាំងកាយ ស្ទើរគ្រប់ករណីតែម្តង     ពោលគឺមិនដែលចាប់ឃាត់ខ្លួនយក​មក​កសាងសំនុំរឿងម្តងណាឡើយ ៕ឦសាន

20150721215651

...

20150721215654

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print