ខេត្តតាកែវ ៖ ភាពធ្វេសប្រហែសដោយសារតែឪពុកម្ដាយជាប់ដៃក្នុងការលក់ដូរបានធ្វើឱ្យកូនប្រុសលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មគួរអោយសោកសង្រែក។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកវេលាម៉ោង៩ និង៤០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២
ស្ថិតនៅរមណីយដ្ឋានមណ្ឌលទេសចរណ៍ទន្លេបាទី ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាកុមារដែលជាជនរងគ្រោះជនរងគ្រោះមានឈ្មោះ
វិន រតនមង្គលភេទអាយុ៤ឆ្នាំ មានទីលំនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងក្នុង ស្រុកបាទីខេត្តតាកែវ។ មានឪពុកម្ដាយជាអាជីវករលក់ដូរនៅតូបលក់ដូរលើទឹក កន្លែងកំសាន្តក្នុងមណ្ឌលទេសចរណ៍ទន្លេបាទីកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុបណ្ដាលអោយកុមាររងគ្រោះខាងលើលង់ទឹកស្លាប់គឺមកពីការធ្វេសប្រហែសរបស់ឪពុកម្ដាយ ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យនិងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
...
ដោយ ស សម