បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin នៅថ្ងៃទី១ខែមករាឆ្នាំ២០២០ បានប្រកាសថា ក្រុមជ្រុលនិយមបានដុតបំផ្លាញរថយន្តដែលចតនៅតាមផ្លូវរហូតដល់ទៅ ៨៧៤គ្រឿងក្នុងយប់ឆ្លងឆ្នាំឈានចូលឆ្នាំ២០២២។
ចំនួនរថយន្តដែលរងការដុតបំផ្លាញនៅឆ្នាំនេះមានតិចជាងកាលពីឆ្នាំ ២០១៩ ដែលមានរហូតដល់ទៅជាង១៣០០គ្រឿងត្រូវបានរងការដុតបំផ្លាញ ។ ប៉ុន្តែចំនួនជនសង្ឃ័យដែលចាប់ឃុំខ្លួនដើម្បីសួរចម្លើយកើនឡើងដល់ទៅ៤៤១នាក់ គឺច្រើនជាងកាលពីឆ្នាំ២០១៩ ដែលមានតែ៣៧៦នាក់ ។
រដ្ឋាភិបាលបារាំង បានដាក់ពង្រាយកម្លាំងសន្តិសុខការពាររហូតដល់ទៅ ៩៥ពាន់នាក់ដើម្បីធានាសន្តិសុខសុវត្ថិភាព ក្នុងយប់ឆ្លងឆ្នាំ ។ នៅក្នុងឆ្នាំនេះពលរដ្ឋបារាំងបានទទួលឆ្នាំថ្មីក្នុងក្តីបារម្ភដោយមានករណីឆ្លងកូវីដ -១៩ កើនឡើងខ្ពស់រហូតដល់ជាង ២សែននាក់ក្នុងមួយថ្ងៃ។
ការដុតបំផ្លាញរថយន្តនៅក្នុងប្រទេសបារាំង គឺជាការពេញនិយម ក្នុងការទទួលឆ្នាំថ្មី ក៏ដូចជាបន្លំការធានារ៉ាប់រងឆ្លៀតឱកាសដុតរថយន្តដើម្បីទទួលបានការសងវិញពីក្រុមហ៊ុនធានារ៉ាប់រង៕ ដោយសាធី
រូបថត៖Getty.