​ស្លាប់​ម្លា​ក់រ​បួស​៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​២លើក​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ ថ្ងៃ​ទី​១២​ ខែមេសា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​២​លើក​ផ្សេង​គ្នា​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ និង​របួស​៣​នាក់​ នៅ​ខេត្តពោធិ៍សាត់​ ។​

​ហេតុ​ការ​ណ៏​នេះ​នគរបាល​ស្រុក​បាកាន​ប្រាប់​ថា​ នៅ​ល្លា​ច​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២០២-២០៣​ ស្ថិត​ក្នុងភូមិ​ក្រោល​ក្របី​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​១​លើក​ រវាង​ម៉ូតូ​ម៉ាក​ហុងដា​ ឌ្រី​ម​សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ ១J-៧៧៣៤​ បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​រួម​គ្នា​៣​នាក់​រង​របួសធ្ងន់​ និង​រថយន្ត​ម៉ាក​ហុ​កឡ​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ឆ​ ៨៦០៥​ ភព​ ២​ របស់​ក្រុមហ៊ុន​រដ្ឋ​ករ​ទឹក​ស្អាត​ស្រុក​បាកាន​។​

​នគរបាល​ស្រុក​បន្ត​ថា​ ការ​គ្រោះថ្នាក់​ខាងលើ​នេះ​ ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច​ស់ទិស​គ្នា​ ប៉​ន្ដែ​គេ​មិន​បាន​បញ្ជាក់​ថា​ ទិស​ពី​ណា​ទៅ​ណា​នោះ​ទេ​ ហើយ​រង​គ្រោះ​របួស​ខាង​ភាគី​ម៉ូតូ​ទាំង​៣​នាក់​ ហើយ​គេ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ ចំណែក​វត្ថុ​តាង​ម៉ូតូ​ និង​រថយន្ត​សមត្ត​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុ​សិ៍ត​នគរបាល​រដ្ឋបាល​ត្រពាំង​ជង​ រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ ។​

​ដោយឡែក​នគរបាល​ស្រុក​កណ្ដៀង​បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ដដែល​ ត្រង់​ចំណុច​ក្បែរ​វត្ត​កញ្ជរ​ខាងត្បូង​ ស្ថិត​ក្នុងភូមិ​ផ្លូវ​លួង​ ឃុំ​កញ្ជរ​ ស្រុក​កណ្ដៀង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​១​លើក​ដែរ​ បង្ក​ឡើង​ដោយ​គោ​យន្ត​កន្ត្រៃ​បើក​ចុះ​ជុំរាល​ស្ពាន​បណ្ដាល​ឲ្យ​ក្រឡាប់​សង្កត់​អ្នកបើកបរ​ស្លាប់​ម្នាក់​ ។​

​នគរបាល​ស្រុក​បន្ត​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សយ​ ពៅ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ចំបក់​ធំ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ក្រោយ​សមត្ត​កិច្ច​ពិនិត្យ​សាកសព​រួចរាល់​ប្រគល់​ឲ្យ​សេច​ញាតិ​ចាត់ចែង​តាម​ប្រពៃណី​ ៕​

photo_2016-04-18_08-28-35

photo_2016-04-18_08-28-48

photo_2016-04-18_08-28-26

photo_2016-04-18_08-28-53

photo_2016-04-18_08-28-41

ដោយ៖ ប៉ឹម​ ពិន​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print