ជួសជុលម៉ូទ័រទឹក ដៃសើមទៅដកឌុយភ្លើងឆក់ស្លាប់នៅស្រុកត្បូងឃ្មំុ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានយកម៉ូទ័របូមទឹកមកជុសជុល ត្រូវឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ទាំងកណ្តាលថ្ងៃត្រង់ ។ ហើយមូហេតុនៃការឆក់ស្លាប់នេះត្រូវបានសម្មត្ថកិច្ចដាក់ការសង្ស័យថា បណ្តាលមកពីជនរងគ្រោះដៃសើមទឹក ហើយទៅដោតឌុយភ្លើង។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១២ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅភូមិវាលកើត ឃុំជីគរ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

ប្រភពពីសម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆាន ឈឺន អាយុ៣៤ឆ្នាំ មានមុខរបជាកសិករ រស់នៅភូមិឃុំកើតហេតុ ។

ប្រភពបន្តថា ដោយអាកាសធាតុឡើងកំដៅ ហើយមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ រីឯម៉ូទ័របូមទឹកប្រើរាល់ថ្ងៃ បានខូច គាត់ខិតខំជួសជុលដើម្បីបានប្រើប្រាស់បន្ត ប៉ុន្តែដោយគាត់ធ្វេសប្រហែស ហើយដៃគាត់នៅទទឹកជោគ គាត់បានទៅដកឌុយភ្លើងផ្តាច់ពីម៉ូទរ័ ត្រូវចរន្តអគ្គីសនី ឆក់ផ្តាច់យកជីវិត ទាំងកណ្តាលថ្ងៃត្រង់ នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុភ្លាមៗ ដោយសារក្រុមគ្រួសារមិនអស់ចិត្ត បានហៅរថយន្តមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំមកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ តែក្រោយពេលពិនិត្យពេទ្យបានប្រាប់ថា ហួសពេលហើយ មិនបាច់យកទៅទេនាំតែខាតពេលនិងថវិការ។

ករណីនេះសមត្ថកិច្ច និងអាជ្ញាធរ បានចុះធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុ ហើយជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

20160417195104

20160417195128

ដោយ៖ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print