បង្កាត់ភ្លើងដាំបាយរួចដើរទៅបាត់ក្លាយជាអគ្គិភ័យឆេះផ្ទះក្បឿង១ខ្នងនិងមួយខ្នងទៀតឆេះជញ្ជាំង

ចែករំលែក៖

ខេត្តព្រៃវែង ៖  ​​  ផ្ផ្ទះក្បឿងមួយខ្នង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និងមួយខ្នង​ទៀត​ឆេះ​អស់​មួយ​ចំហៀង​ខាងក្រោយ កាលពីល្ងាចថ្ងៃ​ទី២មក​រា ឆ្នាំ២០២២នៅ​ចំណុច​ខាង​មុខឃ្លាំងលេខ៣៥ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែងដោយសារម្ចាស់ផ្ទះ​បង្កាត់ភ្លើង​ដាំបាយ​នៅ​ខាងក្រោយ​ផ្ទះ រួច​ទុក​ចោល​ចេញ​ទៅ​ក្រៅ​បាត់។
ករណីនេះបាន​ធ្វើ​ឱ្យ​​មនុស្ស​រាប់រយ​នាក់ ផ្អើល​រត់​ចែក​ជើង​គ្នា ដោយ​អ្នកខ្លះ​រត់​ជញ្ជូន​អី​​វ៉ា​ន់​ចេញពីផ្ទះ​យក​ទៅ​ទុក​កន្លែង​មាន​សុវត្ថិភាព អ្នកខ្លះរ​ត់រក​ទឹក​មក​ជួយ​ពន្លត់ ​​។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកខ្សាយ” ក” បានឲ្យដឹងថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ មាន​ចំនួន២ខ្នង ដែលផ្ទះទី១ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ក្បឿង មាន​ទំហំ7​ម៉ែត្រ​ គុណ10​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង មាន​​ម្ចាស់​​ឈ្មោះ ហ៊ឹ​ម សូ​ភី ភេទ​ស្រី អាយុ​59​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​ចូល​និវត្តន៍ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ និង​ផ្ទះ​ទី​2 ជា​ប្រភេទ​ផ្ទះ​ឈើ ជញ្ជាំង ​និង​ដំបូល​ប្រក់ស​ង្ក័​សី មាន​ទំហំ 6​ម៉ែត្រ​ គុណ 8​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​អស់​ជញ្ជាំង​មួយ​កំណាត់​ខាងក្រោយ មាន​ម្ចាស់​ឈ្មោះ ពេជ្រ វ៉ា​ត ភេទ​ប្រុស អាយុ​61​ឆ្នាំ មុន​របរ​លក់ដូរ​ ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ​។
អ្នកភូមិបានឲ្យដឹងថា មូលហេតុ​ដែល​​បង្កឲ្យកើតជា​អគ្គិភ័យ​នេះ​ឡើង គឺ​ដោយសារ​តែ​អ្នកស្រី ហ៊ឹ​ម សូ​ភី ជា​ម្ចាស់ផ្ទះ បាន​បង្កាត់ភ្លើង​ដាក់​ដាំបាយ​នៅ​ខាងក្រោយ​ផ្ទះ រួច​ទុក​ចោល​ចេញ​ទៅ​ក្រៅ​បាត់។ ពេលនោះទំនងជា​គល់​អុស​ធ្លាក់​ពី​ចង្ក្រាន​មក​ចំ​សំរាម​​ដែល​នៅ​ក្បែ​រ​នោះ ទើប​ឆាបឆេះ​​បង្ក​ជា​អគ្គិភ័យ​បែបនេះ​ឡើងតែម្តទៅ។ តែ​ទោះជា​យ៉ាងណា ក្រោយ​ពី​កកើតហេតុភ្លាមៗមានរថយន្តពន្លត់អគ្គិភ័យ​ស្រុកពាមរក៍ ចុះ​មក​ជួយ​អន្តរា​គមន៍​​ភ្លាម​ៗ ដោយ​ប្រើ​ទឹក​បាញ់​ពន្លត់​អស់​ចំនួន៣រថយន្ត​ និង​រួម​ផ្សំ​ជាមួយ​អ្នកស្រុក​ជិតខាង ជួយ​ដាក់​ទុយយោ​បាញ់​ពន្លត់​ផង​នោះ ​ទើបភ្លើងរលត់ជាស្ថាពរដោយ​​ប្រើ​ពេលវេលា​​អស់១ម៉ោង​ ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print