ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ចំនួនបីលើក ក្នុងនោះមានបីករណី បើប្រៀបធៀបឆ្នាំកន្លងទៅឃើញថាមានការថយចុះ ។
យោងតាមរបាយការណ៍ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា ក្នុងនោះមានករណីម៉ូតូបុកឆ្កែមួយលើក ប្រើក្នុងល្បឿនលឿនខ្វះកាប្រុងប្រយត្ន័ ។ ករណី ម៉ូតូបុកម៉ូតូមួយលើក មានជាតិគ្រឿងស្រវឹង ។ ករណីរថយន្តបុកម៉ូតូមួយលើកមិនគោរពច្បាប់ផ្លូវប្រសព្វ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះពុំបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ រងរបួសធ្ងន់ចំនួន៣នាក់ មានពាក់មួកសុវត្ថិភាព២នាក់ អត់ពាក់មួកម្នាក់ និងរងរបួសស្រាលចំនួនពីរនាក់ មានមួក១នាក់ អត់មួក១នាក់ ខូចខាតម៉ូតូចំនួន៤គ្រឿង និងរថយន្តមួយគ្រឿងផងដែរ ៕
ដោយ៖ វុទ្ធឦសាន