ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមាន ការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួល បានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយស ការអប់រំនៅក្នុងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា, ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្ដើមបានមេដាយមាសពិភពលោក នៅវិមាន សន្តិភាព នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចតែងឱ្យ តម្លៃដល់ការអប់រំនិង មិនដែលបន្ទោសបង្អាប់ដល់កូនអ្នកណាមួយ ក្នុងរឿងសិក្សារបស់គេនោះទេ តែគេតែងតែវាយ ប្រហារលើការរៀនសូត្ររបស់កូនសម្តេចជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុនសែន ថ្លែងថា៖ «និយាយរួមខ្ញុំផ្ដល់ការលើកទឹក មិនថាកូនគេ កូនខ្ញុំទេឱ្យតែរៀនពូកែ! ខ្ញុំមិនដែលបន្ទោស បង្អាប់កូនមេដឹកនាំណាមួយទោះបីជាកូនមេដឹកនាំហ្នឹងនៅខាងបក្សប្រឆាំងក៏ខ្ញុំមិនដែលបានទៅបន្ទោសបង្អាប់ កូនរបស់គេទេ។ ប៉ុន្តែគេមិនទុកឱកាសសូម្បីតែកូនរបស់ខ្ញុំ ក៏គេវាយមិនឈប់» ។
ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពី ការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់ សម្តេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។ ហើយ ទណ្ឌិត សម រង្ស៊ី ច្រើននិយាយគ្មានភាពទំនួលខុសត្រូវ ចូលចិត្តប្រឌិត បំប៉ោង បំផ្លើស បំភ្លៃ បន្លំ បង្កើតព័ត៌មានក្លែងក្លាយ និយាយលេងដឹងខុសត្រូវ ធ្លាក់ដល់កម្រិតសូន្យតែម្តង។
សម្ដេចតេជោស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថា ដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។
សម្ដេចតេជោថ្លែងដោយសំណួរចាក់ដោតថា៖ «អាចនឹងនិយាយបានទេពីបញ្ហា ហ្នឹង! ដែលថាសាលា West Point មានកម្រិតជា សញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រកិត្តយស។ តើ សហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារ សាលា។ អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និង អង់គ្លេស ដើម្បីការពារស្ថាប័នអបរំរបស់ខ្លួនគឺមានតែ ចេញមកបញ្ជាក់អញ្ចឹងទៅ។ ហើយបើថាចេញមកបញ្ជាក់ អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាន និយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើល អាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេ ការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹង ដែរ»។
សូមបញ្ជាក់ថា, ពាក់ព័ន្ធករណីអង្គភាព “នគរដ្រេហ្គន” នៅមិនទាន់ទទួលបានការឆ្លើយបំភ្លឺពី អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បាននៅឡើយទេ សម្រាប់រសៀលថ្ងៃទី៥ ខែមករា ឬ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier ត្រូវចេញការបកស្រាយជាសាធារណៈនៅឡើយ។
សូមរម្លឹកថា, កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បាន ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែល ផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាប ត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំង ពីសាលាបណ្ឌិតយោធា West Point និងសាកល វិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រ ពីសាកលវិទ្យាល័យប្រ៊ីលស្នូលនៅចក្រភពអង់គ្លេសគឺជា សញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នា ដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្តុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រ ប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការ ភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាព ក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជា គំរូរបស់ពលរដ្ឋ។ ទីបំផុត ! ទណ្ឌិតសម រង្ស៊ី គ្មានហើបមាត់រួចបកស្រាយជាមួយ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អនាគត របស់គណបក្សប្រជាជនកម្ពុជា បាននោះទេ ៕