ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកមនេះមានការភ្ញាក់ផ្អើលពេញចង្កោមសិល្បៈ និងអ្នកគាទ្រក្រោយ ពីគេប្រទះនឹងរូបថតមង្គលការ និងរូបថតក្មេងជំទង់ស្រស់សង្ហាម្នាក់ដែលត្រូវបានគេលើកឡើងថា ជាកូនប្រុសរបស់តារាចម្រៀង មាស សុខសោភា។ តាមទាន់ទើបដឹងថាក្មេងប្រុសនោះគឺមិនមែនជាកូនប្រុសបង្កើតរបស់នាងឡើយ ប៉ុន្តែក្មេងនោះចេះតែហៅនាងនិងស្វាមីថាជាប៉ាម៉ាក់ពេញៗមាត់។
គេចាំបានដែរថាកាលពីសប្ដាហ៍មុនមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាចម្រៀង ឆនសុវណ្ណរាជ បានបញ្ចេញរូបភាពនៃពិធីមង្គលការរបស់មាសសុខសោភា ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ កាន់តែចាប់អារម្មណ៍ទៅលើជីវិតពិតរបស់តារាស្រីល្បីឈ្មោះរូបនេះគឺក្រោយពីគេបានឃើញក្មេងប្រុសជំទង់ម្នាក់ដែលបានថតរូបជាមួយនឹង មាស សុខសោភា ហើយយុវជនរូបនេះក៏មានគេសង្ស័យថាជាកូនប្រុសរបស់កំពូលតារាចម្រៀងស្រីរូបនេះដែរ។ កាន់តែសង្ស័យនោះគឺក្រោយពីគេដឹងថា ក្មេងប្រុសនោះហៅមាស សុខសោភា និងស្វាមី ថាប៉ាក់ម៉ាក់ពេញៗមាត់ថែមទៀតផង ។ កាន់តែធ្វើឲ្យមហាជនចង់ដឹងគឺក្រោយពីមាស សុខសោភា បានប្រកាសស្វែងរកអនាគតកូនប្រសាររបស់នាងថែមទៀតផង។ ទោះជាយ៉ាងណានៅតែលចេញការសង្ស័យជាច្រើនជុំវិញបញ្ហានេះព្រោះតែគេមិននឹកស្មានទេថាតើនាងអាចលាក់បានជិតឈឹងយ៉ាងម៉េចនោះ។ មុននេះដែរសារព័ត៌មានយើងអាចស្វែងរកការបញ្ជាក់បន្ថែមជុំវិញដំណឹងនេះពីអ្នកជិតដិតនាងបំផុតហើយថា ក្មេងប្រុសស្រស់សង្ហានោះមិនមែនជាកូនប្រុសបង្កើតរបស់នាងឡើយពេលគឺត្រឹមតែជាកូនប្រុសរបស់មិត្តភ័ក្កិជិតដិតនាងម្នាក់ ដែលមានឪពុកជាជនជាតិបរទេស និងម្តាយជាជនជាតិខ្មែរ ហើយក្មេងប្រុសនោះតែងតែហៅមាស សុខសោភា និងស្វាមីថាជាម៉ាក់ប៉ាជាប់មាត់រហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមការបញ្ជាក់ដោយខ្លីរបស់លោកមាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀង មាសសុខសោភា។ តាមរយៈការបញ្ជាក់នេះលោករំពឹងថា ទស្សនិកជនឈប់យល់ច្រឡំ និងយល់ច្បាស់ពីរឿងនេះ៕