សម្ដេចតេជោ ហ៊ុនសែន បានប្រកាសបើកថ្នាក់មត្តេយ្យសិក្សា កុមារតូចពីអាយុ៣-៥ឆ្នាំឡើងវិញ ខណៈកូវីដ-១៩ ថយចុះហើយ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅថ្ងៃបើកបវេសនកាលឆ្នាំថ្មី នៅថ្ងៃទី១០ ខែមករាខាងមុខរាជរដ្ឋាភិបាលបានសម្រេច អនុញ្ញាតឱ្យថ្នាក់មត្តេយ្យសិក្សាកុមារតូចៗពីអាយុ ៣-៥ឆ្នាំអាចបើកឡើងវិញផងដែរ បន្ទាប់ពីស្ថានភាព ជំងឺកូវីដក្នុងប្រទេសបានធូរស្រាលហើយពលរដ្ឋបាន ទទួលវ៉ាក់សាំងបានជិត៩០ភាគរយទូទាំងប្រទេស។
សូមបញ្ជាក់ថា, ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ធ្វើអោយប្រជាពលរដ្ឋ ជៀសផុតពីជំងឺក៏កាចសាហាវនេះ ជោគជ័យលេខ១ ក្នុងតំបន់អាស៊ាន។

ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្ដើមបានមេដាយ មាសពិភពលោកពីការប្រកួតកីឡាប៉េតង់ ដែលធ្វើឡើង នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៥ ខែមករានេះ សម្តេចតេជោ ថា ការអនុញ្ញាតឱ្យមានការបើកថ្នាក់មតេយ្យឡើងវិញនេះ ដើម្បីសម្រួលដល់មាតាបិតាអាណាព្យាបាលដែលមានការ លំបាកក្នុងគ្រប់គ្រងកូនចៅ ដោយជំនួសវិញដោយយក ពួកគេទៅដាក់សាលាមត្តេយ្យដើម្បីឱ្យពួកគេបានសិក្សា រៀនសូត្រផង ហើយឪពុកម្តាយបានទៅធ្វើការ។
សម្តេចបានមានប្រសាសន៍ថា៖ «ស្ថានភាពមុនខ្ញុំបានឲ្យ
មានការប្រុងប្រយ័ត្នកុំទាន់លេង ប៉ុន្តែឥឡូវខ្ញុំបានសង្កេត ឃើញថាការឆ្លងក្នុងសហគមន៍ថយចុះដោយសារមានវ៉ាក់ សាំងស្រោច ដោយក្មេងៗអាយុ៣ និង៤ឆ្នាំសុទ្ធតែបាន ចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ដូច្នោះកម្រិតនៃឆ្លងមាន តិចតួច»។

គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានប្រកាសបិទសាលា រៀនទូទាំងប្រទេសរួមទាំងមត្តេយ្យសាលាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅគ្រាដែលកម្ពុជាបានរាយការណ៍រកពីករណីមេរោគកូវីដ-១៩ ដំបូងបាន២ខែ គិត មកដល់ពេលនេះមានរយៈពេលប្រមាណ១ឆ្នាំ និង៨ខែ ហើយ។ ការបើថ្នាក់មតេយ្យសិក្សារសម្រាប់កុមារដែរមាន អាយុពី ៣-៥ឆ្នាំ ឡើងវិញនេះគឺបន្ទាប់ពីកម្ពុជាសម្រេច បានការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអាយុ១៨ឆ្នាំ ឡើងទៅបាន ១០១៥៧% អាយុ ១២-១៧ឆ្នាំ បាន៩៩.១៥% និងអាយុ ០៦-១១ឆ្នាំ បាន១០៥.៣០%។
រហូតដល់ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩នាក់​ (ឆ្លងសហគមន៌​:​ ​​០​ នាំចូល:​ ៩នាក់) និងមានជាសះស្បេីយ​ ៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៥៣៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៦៩៧១ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2771213 ស្មេីនឹង​ 163977 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០០,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,២០% ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print