ក្រោយការបិទទីក្រុង ជាង២សប្តាហ៍ ទីក្រុង Xi’an ប្រកាសគ្រប់គ្រងការឆ្លងកូវីដ ១៩ បានជោគជ័យ

ចែករំលែក៖

 នៅថ្ងៃទី៥ខែមករា ទីក្រុងស៊ីអាន បានប្រកាសថា ករណីឆ្លងកូវីដ ១៩នៅក្នុងទីក្រុងនេះថយចុះយ៉ាងខ្លាំង ដោយសារតែការបិទទ្វារទីក្រុងរយៈពេលជាង ២សប្តាហ៍កន្លងមក។ សារព័ត៌មាន AP បានផ្សាយថា គណៈកម្មការសុខាភិបាលទីក្រុងស៊ីអាន បានប្រកាសថា ករណីឆ្លងកូវីដ១៩ នៅក្នុងទីក្រុងនេះគឺមានតែ ៣៥នាក់ប៉ុណ្ណោះ ថយចុះខ្លាំងបើប្រៀបធៀបនិងមួយថ្ងៃមុនមានដល់ទៅ ៩៥ករណី។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីការគ្រប់គ្រងបានល្អ ។ ទាំងនោះជាព័ត៌មានដ៏ល្អបំផុត ខណៈចិនជិតឈានចូលដល់ការប្រកួតកីឡាអូឡំពិករដូវរងារ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីចិន លោកស៊ីជិនពីង បានទៅត្រួតពនិត្យទីតាំង នានាដែលបានត្រៀមលក្ខណសម្រាប់ការប្រកួតកីឡាអូឡាំពិក។ កីឡដ្ឋានជិះស្គីល្បឿនលឿនជាតិចិន ដែលត្រូវបានគេហៅថាជា «ខ្សែបូទឹកកក» ដែលជាទីតាំងប្រកួតកីឡាលើទឹកកក ដែលទើបសាងសង់ថ្មីតែមួយគត់ សម្រាប់ការប្រកួតកីឡាលើកនេះ ហើយក៏ជាកីឡដ្ឋានដ៏សំខាន់នៅក្រុងប៉េកាំង សម្រាប់រៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ផងដែរ។ កីឡដ្ឋានជិះស្គីល្បឿនលឿន ជាកន្លែងជិះស្គីល្បឿនលឿនអូឡាំពិករដូវរងាដំបូងបង្អស់ លើពិភពលោកដែលប្រើបច្ចេកវិទ្យាផលិតទឹកកក ដោយកាបូនឌីអុកស៊ីត ហើយមានផ្ទៃទឹកកកដ៏ធំបំផុតនៅអាស៊ី។ កីឡដ្ឋាននេះច្របាច់បញ្ជូលពីលក្ខណៈបៃតង ការពារបរិស្ថាន សន្សំថាមពល កាបូនទាបនិងនិរន្តរភាពលើវិស័យគំនិតរចនា បច្ចេកវិទ្យា ការជ្រើសរើសសម្ភារៈ ការប្រតិបត្តិនៃកីឡដ្ឋានជាដើម។ ក្នុងអំឡុងពេលការប្រកួតកីឡដ្ឋាន «ខ្សែបូទឹកកក» នឹងទទួលខុសត្រូវរៀបចំ ការប្រកួតជិះស្គីល្បឿនលឿន ដែលនឹងមានមេដាយមាសសរុបចំនួន ១៤គ្រឿង ដែលជាទីតាំងប្រកួតមានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង៕ដោយ៖សាធី
រូបថត៖Reuters.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print