យុវជនម្នាក់ជិះម៉ូតូវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាសគ្នាបណ្ដាលឱ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ យុវជនម្នាក់បានដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង​ បន្ទាប់ពីជិះម៉ូតូតែម្នាក់ឯងយ៉ាងលឿន​និងបើកវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះបញ្ច្រាសគ្នា​ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកេីតឡេីងកាលពីវេលាម៉ោង៨​ និង៤០នាទីយប់​ ថ្ងៃទី៥​ ខែមករា​ ឆ្នាំ​២០២២​ នៅតាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងសង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។
​ សពជនរងគ្រោះមានឈ្មោះ​ ចាំង​ យុាំងអ៊ុក​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិវៀតណាម​ ស្នាក់នៅភូមិក១​ សង្កាត់ច្រាំងចំរេះ១​ ខណ្ឌឫស្សីកែវ​ ។​
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូមម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1GU-1824 តាមបណ្ដោយផ្លូវជាតិលេខ៥​ ពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​។ ពេលបើកមកដល់ចំណុច
កេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1CZ-6639 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន​ និងបើកវ៉ាជែងផងនោះក៏ជ្រុលទៅគ្នាបុកពេញទំហឹង​ បណ្ដាលឱ្យយុវជនម្នាក់ដែលបើកវ៉ាជែងនោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ​ ។ ចំណែកបុរសម្នាក់ដែលជាជនរងគ្រោះត្រូវគេបុកនោះរងរបួសស្រាល​ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១​ រង់ចាំចាត់ការបន្តតាមជំនាញ​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ​ បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក​ រង់ចាំដោះស្រាយនាពេលក្រោយ​ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print