ព័ត៌មានបឋម : ចុម ! ទណ្ឌិត សម រង្ស៊ី បានឆ្លងជំងឺកូវីដ-១៩ តែទើបតែ បង្ហាញនៅថ្ងៃនេះ ខណៈទើបអវិជ្ជមាន៤-៥ថ្ងៃហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានឱ្យ ដឹងថាលោកបានឆ្លងជំងឺកូវីដ-១៩ តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តែទើបបង្ហាញជាសាធារណៈនៅថ្ងៃទី៥ ខែ មករា ឆ្នាំ២០២២នេះ។

លោកបានឆ្លងនៅប្រទេសបារាំង និងបញ្ចេញរោគសញ្ញ កាលពីថ្ងៃទី៣០ ខែធ្នូ ដោយមានអាការៈក្អក ឈឺបំពង់ក បន្តរយៈពេលពីរបីថ្ងៃមុននឹងធ្វើតេស្ដរកឃើញថាបង្ហាញ លទ្ធផលអវិជ្ជមាននៅថ្ងៃទី៤ និងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

នៅមិនទាន់ដឹងថាលោក សម រង្ស៊ី បានឆ្លងជំងឺនេះពីណា
ដែរនោះទេ។
សូមបញ្ជាក់ថា: លោកបានចាក់វ៉ាក់សាំង AstraZeneca ជាដូស មូលដ្ឋាន និង Pfizer ជាដូសជំរុញ៕

...


ដោយ : សុិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print