ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសពីរនាក់បានស្លាប់ដោយសារ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុកស្វាយទាបនិងស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២ នៅចំណុចភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀងមានបុរសម្នាក់បានលង់ទឹកស្លាប់មានឈ្មោះ នាង ឆវ័ន្ត អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដដោយមានទីលំនៅក្នុងភូមិឃុំខាងលើ។
តាមអ្នកភូមិបានអោយដឹងថាបុរសខាងលើជាមនុស្សប្រមឹកដោយផឹកស្រាមិនលោះថ្ងៃឡើងខណះមុនកើតហេតុគេឃើញដើរទៅស្រះទឹកខាងលិចភូមិទាំងអាការះទ្រេតទ្រោតក្រោយមកស្រាប់តែអ្នកភូមិប្រទះឃើញស្លាប់ក្នុងស្រះទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចតែម្ដង។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។
ករណីទី២បានកើតឡើងកាលពីវេលា
ម៉ោង៣និង២៤នាទីរសៀលថ្ងៃទី០៥ខែមករាឆ្នាំ២០២២ នៅត្រង់ចំណុចភូមិវាលល្ងើតឃុំកំពង់ចំឡងស្រុកស្វាយជ្រំលើគ្រែ លើទួលសាលាបុណ្យ មានករណីមនុស្សចងករសម្លាប់ខ្លួនដោយជនរងគ្រោះឈ្មោះ ងិន សារួន មុខរបរមិនពិតប្រាកដមានអាយុ៤២ឆ្នាំ រស់នៅនៅភូមិ ខាងលើ
បណ្តាលអោយស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាលរាយការណ៏មកសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ។
តាមអ្នកភូមិបានអោយដឹងថាបុរសខាងលើគឺមានមានជំងឺសសៃប្រសាទយូឆ្នាំមកហើយខណះក្រុមគ្រួសារបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវជាប្រចាំប៉ុន្តែនៅថ្ងៃកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលថាបានចងករសម្លាប់បាត់ទៅហើយ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានសន្និដ្ឋានថាពិតជាស្លាប់ដោយសារចងករប្រាកដមែនទើបប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន