លោក ឃួង ស្រេង ជំរុញឲ្យចៅសង្កាត់និងស្មៀនបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យចៅសង្កាត់និងស្មៀនធ្វើយ៉ាងណាបម្រើសេវាសាធារណៈនិងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
បានជំរុញបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយលោក ចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៦ មករា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកចៅសង្កាត់និងស្មៀនសង្កាត់ជាអ្នកដែលនៅផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ។ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋយើងត្រូវតែបំរើពួកគាត់ ពិសេសការផ្តល់សេវា ជូនពួកគាត់អោយមានតម្លាភាពនិងទាន់ពេលវេលា ។
លោកឃួង ស្រេង ក្នុងឱកាសនោះដែរក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ចំពោះអាជ្ញាធរសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះបានធូរស្រាលនិងបានឈានដល់រាជរដ្ឋាភិបាល បិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ដែលធ្វើអោយប្រទេសជាតិបានដំណើរការជាប្រក្រតីឡើងវិញ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print