ចំណងស្នេហ៍៥ឆ្នាំរបស់ពេជ្រ សោភា និង ឆឹម សក្កដា បានដើរដល់ផ្លូវទាល់ដោយពាក្យឌឺដងគ្នាផ្ទួនៗ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតចំណងស្នេហារវាងតារាសម្តែង ឈឹម សក្កដា នឹងតារាចម្រៀងពេជ្រ សោភា ក្នុងរយៈពេល៥ឆ្នាំពេញនោះ ពេលនេះបានដើរដល់ផ្លូវទាល់ហើយ។ តាមរយៈសារលែបខាយឌីដងឲ្យគ្នាកាន់តែបញ្ជាក់បានថា ស្នេហាមួយនេះបានដើរដល់ទីបញ្ចប់ហើយ ដែលមុននេះក៏មានការលើកឡើងថាមានអ្នកទី៣ចូលជ្រៀតជ្រែក។
នៅមិនទាន់មានការបកស្រាយច្បាស់លាស់នៅឡើយទេជុំវិញរឿងរ៉ាវស្នេហារបស់សិល្បករមួយមួយគូនេះ ទោះបីមានការបែកធ្លាយនៅដើមខែមករា ឆ្នាំ២០២២នេះក៏ដោយ ក៏ទាំងពេជ្រ សោភា និងលោក ឆឹម សក្កដា នៅតែព្រលយពាក្យឌឺដងដាក់គ្នាតាមបណ្ដាញសង្គមជាហូរហែឥតដាច់នោះដែរ។ អ្នកនាងពេជ្រ សោភា បានចោទជាសំណួរខ្លីមួយតាមបណ្ដាញសង្គមនៅមុននេះបន្ដិចថា តើអាចប្រាប់នាងបានទេ មនុស្សស្រីទាំងអស់ចង់បានភាពច្បាស់លាស់ទេ?។ នាងបន្ថែមថា៖«ភាពច្បាស់លាស់ដែលមនុស្សស្រីគ្រប់រូបចង់បាន»។ ការបញ្ចេញសំណេរនេះថ្មីៗក្តៅៗក្រោយពីនាងទើបនឹងបង្ហោះសារប្លែកៗនេះ ពេជ្រ សោភា បានបញ្ចេញវីដេអូ និងរូបថតស្និទ្ធស្នាលជាមួយបុរសម្នាក់នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ដោយគេសង្ស័យថាបុរសម្នាក់នោះគឺជាអនាគតស្វាមីរបស់នាង គឺមិនមែនលោក ឆឹម សក្កដា ដែលធ្លាប់តែមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាច្រើនឆ្នាំមកហើយនោះទេ។ខណៈដែលលោក ឆឹម សក្កដា ក៏បានបង្ហោះសារមួយខ្លីដែរថា ជីវិតស្នេហារបស់លោកជួបតែបរាជ័យរហូត បើមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ដែរ តាំងពីចេះមានស្នេហាជួបតែមនុស្សមិនត្រង់។
គេចាំបានថា ចំណងស្នេហាដោយបើកចំហរវាងអ្នកទាំងពីរត្រូវបានប្រកាសឡើងកាលពីអំឡុងខែមករាឆ្នាំ២០១៧ គឺគ្រាដែលពួកគេបានទៅចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តដ៏ល្បីល្បាញមួយហើយកន្លងទៅជាបន្តបន្ទាប់ទាំងអ្នកមេម៉ាយ ពេជ្រ សោភា និងតារាសម្តែងកំលោះសង្ហាលោក ឆឹម សក្កដា ធ្លាប់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ពួកគេបានស្រឡាញ់គ្នា និងមើលចិត្ដថ្លើមគ្នាច្រើនហើយ ពោលគឺនៅតែចាំថ្ងៃចូលរោងជ័យនាដើមឆ្នាំ២០២២ប៉ុណ្ណោះ។ ប៉ុន្ដែអ្វីៗត្រូវបានផ្លាស់ប្ដូរក្នុងវេលាដែលលោក ឆឹម សក្កដា នឹងក្លាយជាកូនកំលោះរបស់ពេជ្រ សោភាក្នុងឆ្នាំ២០២២នេះ ប្រែជារលាយសូន្យ បន្ទាប់ពីកញ្ញា ពេជ្រ សោភា ត្រៀមបង្ហាញមុខម្ចាស់បេះដូងថ្មីដែលនឹងមកជំនួសតំណែងតារាសម្តែងរូបនេះ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print