ផ្លូវបេតុងមួយខ្សែរងការខូចខាតជិត២ឆ្នាំនៅក្នុងសង្កាត់ប៉ោយប៉ែតមិនទាន់ជួសជុលអាជ្ញាធរថាគ្មានប្រាក់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ផ្លូវប៉េតុងមួយខ្សែរងការខូចខាត់ដោយសាររថយន្តដឹកលើសទំងន់និងជំនន់ទឹកភ្លៀងនៅ
ណុចមុខដីល្វែងសុខស្រេងឋិតក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យកំងមានការិៈគន់ពីពលរដ្ឋអ្នកធ្វើដំណើរនិងអ្នករសនៅក្បែរនោះថារយៈពេលខូចខាតជិតពីរឆ្នាំកន្លងមកហើយ ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរឆ្លងកាត់ព្រោះនៅទីតាំងនោះមានក្បាលថ្មធំៗរបើកឡើង រួមទាំងជង្ហុកថែមទៀត។
ពួកគាត់បន្ថែមថាៈរដ្ឋបាលក្រុងប៉ោយប៉ែតមួយរយៈនេះឃើញមានការអភិវឌ្ឍន៏ច្រើនផ្លូវមួយចំនួនមិនដែលឃើញមានមនុស្សធ្វើដំណើរ
ត្រូវបានអាជ្ញាធរកៀកិនបង្ហាប់ឬចាក់
ថ្មមិចដើម្បីសម្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរនៅរដូវវស្សាចូលមកដល់ហើយផ្លូវខ្លះទៀតប្រែក្លាយពីផ្លូវលំមកជាផ្លូវបេតុងរួមទាំងចាក់បំពេញផ្លូវបេតុងមួយចំនួនដែលរងការខួចខាតនិងចាក់បំពេញផ្លូវដែលមិនទាន់បានចាក់ភ្ជាប់។ពួកគាត់លើកឡើងបន្ថែមថាដោយឡែកផ្លូវបេតុងដែលរងការខូចខាតខាងលើនោះហាក់បីដូចជាគ្មានអើពើរនិងធ្វើ
សោះឡើយឬក៏គ្មានចំណូលដល់ក្រុម
អភិវឌ្ឍន៏ទើបបានជាមើលមិនឃើញ?
ប៉ុន្តែផ្លូវចំណុចខាងលើនោះគេមើលឃើញថាមានមន្ត្រីរាជការធ្វើដំណើរឆ្លងកាត់រាប់សិបអ្នករួមទាំង
អភិបាលក្រុងប៉ោយប៉ែតផងដែរ សួម្បី
ផ្លូវបេតុងខូចប៉ុនថ្លុកក្របីដេកសោះមិនមានការជួសជុលឲ្យប្រសើរឡើងវិញដើម្បីកែរលម្អក្រុងបានល្អឲ្យទទួលបានផ្ការំដួលបីទង។
ផ្លូវខាងលើនោះដែរបុគ្គលិកភូមិមិត្ត
ភាពសង្កាត់ប៉ោយប៉ែតសុំមិនបញ្ចេញឈ្មោះបានបង្ហើបថាៈក្រុមលោកជាអាជ្ញាធរក្នុងមូលដ្ឋានបំរ៉ុងនិងជួសជុលដែរតែត្រូវក្រុមអភិវឌ្ឍន៏សង្កាត់និងក្រុងបានស្ដីបន្ទោសឲ្យពួកគាត់ដូច្នេះហើយក៏អាក់ខានឈប់ជួសជុលរហូតដល់សព្វថ្ងៃនេះ។ពួកគាត់បន្ថែមថាៈទីណា
គ្មានសាច់ស៊ីជំជម្រុញឲ្យពួកគាត់បើ
ទីណាមានទឹកមាត់គ្រាន់លេបទីនោះ
ហើយមានមុខក្រុមអភិវឌ្ឍន៌ ដូចជាប្រពន្ធលូផ្លូវបេតុងជាដើម។
ករណីនេះដែរលោកភោគ លនចៅសង្កាត់ប៉ោយប៉ែតធ្លាប់ប្រាប់អ្នក
សារព័ត៏មានថ្មីៗដែលអ្នកព័ត៏មានសាកសួរថាលោកមិនមានថវិការសំរាប់ជួសជុលផ្លូវខាងលើនោះទេ ចាំមើលលោករកសុំអាចម៏ដីដើម្បីចាក់
បំពេញ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print