ប្រទះឃេីញបុរសម្នាក់ចងកស្លាប់ក្រោមដើមពោធិ៍ដោយមិនដឹងពីមូលហេតុនៅក្នុងខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​មិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញស្លាប់ដោយចងកនឹងមែកដើមពោធិ៍។

ហេតុ​ការណ៍​នេះបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០២២ ស្ថិតនៅត្រង់ចំណុចក្រោមដើមពោធិ៍ក្នុងដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវអ៊ែ៨ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

បុរស​ដែលចងកស្លាប់បាត់បង់ជីវិតខាងលើ​មិន​ត្រូវ​បានស្គាល់អត្តសញ្ញាណនោះទេ ស្លៀកខោទាហានប៉ារ៉ាជេីងវែងពាក់អាវពណ៌សដៃវែង សម្បុរសណ្ដែកបាយ កម្ពស់ប្រហែល ១.៦០ ម៉ែត្រជាង ពាក់ស្បែកជើងចម្ពាមពណ៌ស ដោយយកខ្សែអង្រឹងពណ៌ត្រេអុីចងបន្តោងជាប់មែកពោធិ៍។

តាមប្រភពព័ត៌មានពី​សមត្ថកិច្ច​ឱ្យដឹង​ថា​នៅវេលាម៉ោង០៨និង៣០នាទីព្រឹកមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថាមានករណីមនុស្សចងកសម្លាប់ខ្លួនក្នុងដីឡូត៍មួយកន្លែង រួចសមត្ថកិច្ចក៏បានចុះមកមេីលផ្ទាល់ដល់ទីតាំងកើតហេតុហើយបានប្រទះឃេីញសាកសពបុរសនោះស្លាប់ដោយចងកសម្លាប់ខ្លួនមែន។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានីភ្នំពេញចុះមកធ្វើការពិនិត្យសពរកមូលហេតុដែលបណ្ដាលឱ្យជនរងគ្រោះចងកស្លាប់បាត់បង់ជីវិតក្រោមដើមពោធិ៍ដើម្បីទាក់ទងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print