ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំដល់ លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយ-នាយរងការិយាល័យជំនាញ លោកអធិការ លោក-លោកស្រីអធិការរងទទួលដឹកនាំផែនការងារសេនាធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ៖
១-ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារនគរបាល និងសហគមន៍ប្រចាំខែធ្នូ លើកទិសដៅអនុវត្តការងារខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយការងារសំខាន់ៗ
២-ត្រៀមរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ និងជំនាញការពារគោលដៅ និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២
៣-ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ បំលែងថ្មី (អូមីក្រុង) និងបន្តចូលរួមវិធានការសុខាភិបាល
៤-លទ្ធផលការអនុវត្តន៍ការងារជំនាញ ការបង្រ្កាបបទល្មេីសផ្សេងៗ នៅតាមមូលដ្ឋាន
៥-ពង្រឹងលេីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ឲ្យកាន់តែល្អប្រសេីរបន្ថែមទៀតក្នុងឆ្នាំ២០២២ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម
៦-ពង្រឹង និងជំរុញការដោះស្រាយ ការជះឥទ្ធិពល តាមរយៈបណ្តាញសង្គម
៧-ពង្រឹងការអនុវត្តនីតិវិធីជំនាញ ដល់ការិយាល័យជំនាញ និងអធិការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល
៨-ពង្រឹង វេនប្រចាំបញ្ជា ប្រចាំការ ២៤/២៤ម៉ោង និងកំលាំងចេញល្បាតជាប្រចាំក្នុងមូលសាស្ត្ររបស់ខ្លួន
៩-ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕,វណ្ណៈ
ដោយ៖ វណ្ណៈ