ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចគោលដៅផ្លូវ វ៉េងស្រេងក្បែរគ្លីនិកឯករាជ្យ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលកម្លាំងល្បាតចុះ ឈរប្រចាំការនៅគោលដៅ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបញ្ជាក់ឲ្យ ដឹងកាលពីម្សិលមិញថា នៅវេលាម៉ោង១១យប់កម្លាំងល្បាតបានដាក់គោលដៅនៅលើកំណាត់ ផ្លូវវ៉េងស្រេង នៅពេលនោះកម្លាំងសមត្ថកិច្ចយើងក៏បានឃើញជនសង្ស័យ៣នាក់ជិះម៉ូតូចំនួន២ គ្រឿងពីលិចទៅកើត ហើយកម្លាំងសមត្ថកិច្ចយើងក៏បានដេញតាមហៅឲ្យឈប់ តែពួកគេព្យា យាមជិះម៉ូតូរត់ ទោះបីយ៉ាងនេះក្តីកម្លាំងយើងចាប់បានម្នាក់ពីរនាក់ទៀតគេចបាត់។
លោកអធិការបន្តថា ជនសង្ស័យមានឈ្មោះ ឈន មករា ភេទប្រុស អាយុ២៦ឆ្នាំ ជិះម៉ូតូ ម៉ាកនិកពណ៌ស ក្នុងនោះសមត្ថកិច្ចយើងបានដកហូតអាវុធខ្លី១ដើមម៉ាកកា៥៩ និងថ្នាំញៀនចំ នួន២កញ្ចប់តូច។ លោកអធិការបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យរូបនេះអាចជាប់ពាក់ព័ន្ធនិង ករណីប្លន់ប្រដាប់កាលពីកន្លងទៅ ហើយនៅព្រឹកថ្ងៃទី២២កក្កដានេះសមត្ថកិច្ចយើងបាននាំខ្លួន ជនសង្ស័យទៅឆែកឆេរនៅផ្ទះ នៅម្តុំស្ពានដែកស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោកអនុសេនីយ៍ទោ ឡេង វាសនា នាយរងផ្នែកព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងដែរថា យើងបានឃាត់ខ្លួនមនុស្សម្នាក់ទៀតជាសង្សាដោយមានលាក់គ្រឿងញៀននៅជាប់និងខ្លួននាំ មកសួរនាំ ដោយឡែកចំពោះដែលអាចសង្ស័យជាមុខសញ្ញាប្លន់នោះ យើងនឹងសហការជាមួយ ការិយាជំនាញដើម្បីស្រាវជ្រាវបន្ត។ ព្រោះថាអាវុធខ្លីដែលយើងដកហូតនោះគ្មានលិខិតស្នាម ត្រឹមត្រូវនោះទេ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ថែម៕ តាឡឹម