ក្មេងប្រុសអាយុ៤ឆ្នាំរត់ឆ្លងថ្នល់ទៅទិញផ្លែឈើត្រូវម៉ូតូបុកស្លាប់​យ៉ាងអាណោចអាធម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ថ្ងៃទី22/7/2015ម៉ោង9. 20នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចផ្លូវលំស្ថិតក្នុងភូមិស្វាយក្ងោឃុំស្វាយជ្រំរវាងម៉ូតូនិងក្មេងរត់ឆ្លងកាត់ផ្លូវ។ ម៉ូតូម៉ាកសេ125ព៌ណខ្មៅគ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងជើងទៅត្បូង ដល់ចំណុចកើតហេតុខាងលើបានបុកក្មេងឈ្មោះឆែម ភក្តី ភេទប្រុស អាយុ4ឆ្នាំ មានទីលំនៅភូមិអង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈពេលក្មេងនោះរត់ឆ្លងថ្នល់ទៅតាមម្ដាយទិញផ្លែឈើ។ក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់ រីឯម៉ូតូបង្កគេចខ្លួនបាត់។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ។

20150722-130257

...

20150722-130301.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print