ឪពុកកញ្ញាសាសា ចូលទៅបំភ្លឺបន្ថែមនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងក្តីហិង្សាររបស់ឧកញ៉ាសុខ ប៊ុនលើកូនស្រីខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ឪពុកបង្កើតកញ្ញាឯ
ក សុជាតា ហៅក្រៅសាសា គឺលោកអ៊ុត ធី បានចូលទៅបំភ្លឺទៅបន្លឺបន្ថែម ក្នុងនាមដើមបណ្តឹងរដ្ឋប្បវេណី ចំពោះសំណុំរឿងក្តីហិង្សាររបស់ឧកញ៉ាសុខ ប៊ុន ទៅលើកូនស្រីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ ។ ការចូលបំភ្លឺរបស់លោកអ៊ុត ធី គឺមានការអមដំណើរ ដោយមេធាវីការពារក្តីរបស់កញ្ញាសាសា ទៅជាមួយផងដែរ គឺលោកពុធ ធាវី ។ មន្ត្រីតុលាការបានបង្ហើបអោយដឹងថា ការចូលបំភ្លឺខាងលើនេះ អាចពាក់ព័ន្ធនឹងសំណងរដ្ឋប្បវេណី ឬ សំណងថ្លៃជម្ងឺចិត្ត ដែលកញ្ញាសាសា បានបញ្ជាក់ថា ទុកអោយឪពុកជាអ្នកចាត់ចែងចុះចំពោះបញ្ហាសំណង ។ បើគិតមកទល់វេលាម៉ោង ១២ និង ៣០នាទីរសៀលថ្ងៃខែដដែលនេះ ការសាកសួរដេញដោលរវាងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកលាង សំណាត់ និងលោកអ៊ុត ធី ។ ក្នុងនោះដែរ លោកអ៊ុត ធី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោមអាគារសាលាដំបូងរាជធានីភ្នំពេញ អោយដឹងថា ថ្ងៃនេះចៅក្រមបានសួរលោកពីដំណើរមួយចំនួនបន្ថែមទៀត នៃហិង្សាររបស់ឧកញ៉ាសុខ ប៊ុនមកលើកូនស្រី ។ ក្នុងនោះលោកក៏បានលើកឡើងថាចំពោះសំណងរដ្ឋប្បវេណីវិញ មេធាវីរបស់កញ្ញាសាសា លោកពុធ ធាវី បានប្តឹងរដ្ឋប្បវេណីទាមទារសំណងជម្ងឺចិត្តរួចរាល់ហើយ ប៉ុន្តែមានទំហំជាប្រាក់ប៉ុន្មាន នោះ លោកអ៊ុត ធី សុំមិនបញ្ចេញ រងចាំបញ្ជាក់បន្ថែមនៅពេលក្រោយ ។ លោកអោយដឹងបន្ថែមទៀតថា លោក ក៏ជាឧកញ៉ាមានកិត្តិនាម មួយរូបក្នុងសង្គមផងដែរ ហើយក៏បានជួយជាតិ និងមានស្នាដៃជាច្រើនយ៉ាងអាណាកប្បកៃដែរ ប៉ុន្តែលោកមិនដែលយកបុណ្យសក្តិមកធ្វើអ្វីផ្តេសផ្តាសអោយខូចខាតដល់សង្គម ដូចឧកញ៉ាសុខ ប៊ុន នោះទេ ។ អ្វីជាការកត់សម្គាល់បំផុតនោះ លោកអ៊ុត ធី បានទម្លាយប្រាប់។

20150722-133626.jpg

20150722-133630.jpg

20150722-134054.jpg

...

20150722-134050.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print