ផ្លូវមួយខ្សែមានប្រវែងសរុប១០គីឡូ៩,០០ម៉ែត្រ ចាក់កៅស៊ូរBDS.T ត្រូវសម្ពោទដាក់ឲ្យប្រើប្រាស់៤៤០០ម៉ែត្រ និងបើកការដ្ឋានចាក់កៅស៊ូបន្ត មានប្រវែង៦៥០០ម៉ែត្រ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទី លោកអភិបាលស្រុកបុរីអូស្វាយសែនជ័យ មន្ត្រីជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ។ ក៏បានអញ្ចើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូ DBS.T ជាផ្លូវការមានប្រវែង៤៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងបើកការដ្ឋានស្ថាបនាបន្ត ផ្លូវកៅស៊ូDBS.T បន្តមានប្រវែង ៦៥០០ម៉ែត្រ ទទឹង៧ម៉ែត្រពីទីរួមស្រុកបុរីអូស្វាយសែនជ័យ ជាផ្លូវលេខ៣៧៩។ តភ្ជាប់មកផ្លូវជាតិលេខ៧ ខាងជើងទៅកាន់ព្រំប្រទល់ឡាវ ខាងត្បូងទៅទីរួមខេត្តស្ទឹងត្រែង ដែលជាគម្រោងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ចូនខេត្ត និងស្ថាបនាដោយមន្ទីរសាធារណៈការនិងដឹកជញ្ចូន។

មានប្រសាសន៍ក្នុងឱកាសនេះផងដែរលោកស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានប្រសាសន៍ថា: នេះជាហេដ្ឋារចនាសម្ព័នស្ថាបនា ដោយមន្ទីសាធារណ:ការ និងដឹកជញ្ចូនខេត្ត។ ជាថវិការរបស់ក្រសួងសាធារណ: និងដឹកជញ្ចូន ដែលមានប្រវែងសរុប១០គីឡូម៉ែត្រ និង៩០០ម៉ែត្រ ក្នុងនោះចាក់កៅស៊ូរួចរាល់ មានប្រវែង៤៤០០ម៉ែត្រ សម្ពោទដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ និងសម្ពោទបើកការដ្ឋានក្រាល កៅស៊ូDBS.T បន្តប្រវែង៦៥០០ម៉ែត្រ ជាផ្លូវលេខ៣៧៩ តភ្ចាប់ពីរទីរួមស្រុកបុរីអូស្វាយសែនជ័យ មកផ្លូវជាតិលេខ៧។ ដែលជាហេដ្ឋារចនាសម្ព័នថ្មី ស្រឡាងក្នុងស្រុកបុរីអូស្វាយសែនជ័យ ងាយស្រួលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើមកទីរួមខេត្ត ហើយក៏ជាផ្លូវមួយ ជាសសៃឈាមសេដ្ឋកិច្ចដ៍សំខាន់ ជាប់ព្រំប្រទល់កម្ពុជា ឡាវ សម្រាប់ខេត្តស្ទឹងត្រែងយើង។

លោកអភិបាលខេត្តក៏បានមានប្រសាសន៍ទៀតថា: សូមឲ្យបងប្អូននិងប្រជាពលរដ្ឋចូលរួមប្រើប្រាស់ផ្លូវមាននេះ ជួយថែរក្សាកំណាត់ផ្លូវមួយខ្សែនេះ សូមកំដឹកឲ្យលើសទម្ងន់ផ្លូវ វានិងធ្វើឲ្យផ្លូវឆាប់ទ្រុឌទ្រោម ងាយខូចនិងលំបាកដល់ក្រុមការងារជួសជុលឡើងវិញដែរ។ ហើយក៏សូមចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ការពារថែរក្សាហេដ្ឋារចនាសម្ព័ន ផ្លូវមួយខ្សែមួយនេះឲ្យគង់វង្ស ល្អយូអង្វែងសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print