ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១២និង០៣នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយះបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយះការផ្តល់ជំនួយដល់ អ្នកដែលត្រូវការដោយគ្មានការរើសអើង។
សម្តេចតេជោ បានថ្លែងថា, អាស៊ាននិងដៃគូរដែលចង់ចូលរួមក៍ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើន
ដែលត្រូវធ្វើដើម្បីឱយការឈប់បាញ់និង
ការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។
សម្តេចតេជោហ៊ុនសែន លើកឡើងថា, អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱយមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។
អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱយមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជម្ងឺរាតត្បាតកូវីដ១៩។
សម្តេចតេជោបន្តថា, ខ្ញុំសូមឆ្លៀតឱកាសនេះបញ្ជាក់ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផងហើយដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីីអស់រយះពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជិវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ៕
ដោយ : សុខ ខេមរា