លោកបណ្ឌិត អ៉ិត សំហេង អញ្ជើញបិទសន្និបាតគណៈកម្មាធិការ គណបក្សសង្កាត់ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាស អញ្ជើញបិទសន្និបាតគណៈកម្មាធិការ គណបក្សសង្កាត់ទន្លេបាសាក់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ មានប្រសាសន៍ថា សន្និបាតគណៈកម្មាធិការគណបក្សរបស់សង្កាត់ទន្លេបាសាក់ បានប្រព្រឹត្តិទៅយ៉ាងសកម្មតាមកម្មវិធីដែលបានគ្រោងទុក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់​ ដោយសម្រេចការងាររួមមាន ៖ ១-ពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍសង្កាត់ទន្លេបាសាក់ពីឆ្នាំ២០១៧​ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ចបន្តពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ។ ២-កំណត់គោលនយោបាយរបស់គណបក្សសម្រាប់បន្តអភិវឌ្ឍសង្កាត់ក្នុងអាណត្តិទី៥ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ ៣-បង្ហាញមុខបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ។

លោកបណ្ឌិត អ៉ិត សំហេង បានសំដែងនូវការកោតសរសើរ និងអំណរអរគុណយ៉ាងស្មោះចំពោះ សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ដែលបានយកចិត្តទុកដាក់អស់ពីកំលំាងកាយចិត្ត រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អនេះ ។ ឆ្លងតាម គោលនយោបាយអភិវឌ្ឍមូលដ្ឋានរបស់គណបក្សសង្កាត់សម្រាប់អាណត្តិទី៥ ការពិភាក្សាឆ្លុះបញ្ចាំង មតិ យោបល់នានា របស់សមាជិក សមាជិកា នៃអង្គសន្និបាត និងការបង្ហាញមុខបេក្ខជនសម្រាប់ឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឯកឧត្តមគូសបញ្ជាក់ថា សន្និបាតធ្វើការវាយតម្លៃបានត្រឹមត្រូវនូវស្នាដៃសមិទ្ធផលនានា ដែលយើងសម្រេចបានមកដល់ពេលនេះ ។ លទ្ធផលនេះបានពង្រឹងតួនាទីដឹកនំា និងបង្កើនជំនឿជឿជាក់របស់ប្រជាជនមកលើគណបក្ស ប្រជាជនកម្ពុជាយើង និងសមត្ថភាពរបស់សមាជិកគណបក្សយើង។

មិនតែប៉ុណ្ណោះ សន្និបាតក៏បានបង្ហាញផងដែរនូវការលំបាក បញ្ហាប្រឈម និងការងារសេសសល់ដែលត្រូវបន្តពុះពារអនុវត្តឱ្យចប់ជាស្ថាពរនៅក្នុង អាណត្តិទី៤នេះ ។ ទន្ទឹមនេះសមាជិក សមាជិកា បានតាមដាន និងចូលរួមមានមតិលើគោលនយោបាយ របស់គណបក្សសង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋានរយៈពេល៥ឆ្នាំខាងមុខ(២០២២-២០២៧) ដែលសមស្រប និងលទ្ធភាពជាក់ស្តែងរបស់មូលដ្ឋានយើងសំដៅទាក់ទាញការគំាទ្រ និងការចូលរួមពីសំណាក់ប្រជាជន ។

ផ្តើមពីសន្និបាតនេះ បានលើកកំពស់មួយកំរិតថែមទៀត នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង គណបក្ស ការទទួលខុសត្រូវ និងភាពសកម្មក្នុងការអនុវត្តរាល់ភារកិច្ចការងារគណបក្សក្នុងការដណ្តើម យកជោគជ័យ ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ឆ្លងកាត់ការងារចលនាមហាជន និងសកម្មភាពអនុវត្តជាក់ស្តែងក្នុងការបំរើប្រជាជនជាច្រើនឆ្នាំ ក៏ដូចជាក្នុងរយៈពេលជិត៥ឆ្នំា នៃអាណត្តិទី៤ នេះបានកត់សំគាល់ឃើញថាគណបក្សសង្កាត់ និងសមាជិក គណបក្សរបស់យើងកាន់តែមានលទ្ធភាពសមត្ថភាព បទពិសោធន៍ថែមទៀតក្នុងការដឹកនំា និងបំពេញភារកិច្ច ។

ក្នុងស្ថានភាពកំពុងមានការរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន នេះគួបផ្សំសមត្ថភាព បទពិសោធន៍ និងដើម្បីឈានឆ្ពោះទៅកាន់ជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់គណបក្សសង្កាត់ និងសមាជិកគណបក្សត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ការងារសំខាន់ៗជាអាទិ៍ ៖ 

– ទំាងអស់គ្នាត្រូវអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ រួមគ្នាខិតខំសម្រេចឱ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នូវកិច្ចសន្យាជាមួយប្រជាជនកាលពីឆ្នំា២០១៧ ដែលនៅសេសលស់ ។ ជាមួយនេះត្រូវកសាងសមិទ្ធផលថ្មីថែមទៀត ដែលអាចជះឥទ្ធិពល ទាក់ទាញការគំាទ្រពីប្រជាជន ។

-បន្តកសាងពង្រីកសមាជិកគណបក្សឱ្យបានគ្រប់ចំនួន ឬលើស ៨០% នៃចំនួនប្រជាជនដែល 

មានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងគ្រប់គ្រងឱ្យបានណែនក្នុងដៃតាមរយៈសៀវភៅក្រុមបក្ស ។

-ត្រៀមលក្ខណៈសម្បត្តិបំរើឱ្យយុទ្ធនាការឃោសនាបោះឆ្នោតក្នុងនោះមានការបង្រៀនសមាជិកគណបក្សឱ្យចេះគូសសន្លឹកឆ្នោត។

– នៅថ្ងៃបោះឆ្នោត ត្រូវមានមធ្យោបាយដឹកជញ្ជូននាំសមាជិកគណបក្សរបស់យើងទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាយើងឱ្យបានគ្រប់ៗគ្នា ។

ដើម្បីសម្រេចបាននូវជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ លោកបណ្ឌិត​ អ៉ិត​សំហេង​ បានធ្វើការអំពាវនាវដល់គណបក្សសង្កាត់ សាខា អនុសាខា ក្រុមបក្ស មន្រ្តី និងសមាជិកគណបក្សគ្រប់រូប ពិសេស បេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះមួយចំនួន ដែលជាគោលការណ៍ផង និងជា  បទពិសោធន៍ឈ្នះផង នោះគឺត្រូវ ៖

  មានជំហររឹងមំាខាងនយោបាយ សតិអារម្មណ៍ និងចាត់តំាង ។

  មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវ ។

  ចុះជាប់ជិតស្និតជាមួយប្រជាជន ខិតខំបំរើប្រជាជន ។

  មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូលហភាពដឹកនាំ ។

  ខិតខំធ្វើអំពើល្អជាមួយប្រជាជន៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print