រុស្ស៊ីត្រៀមយន្តហោះ៧៥គ្រឿងដឹកជញ្ជូនយោធាទៅកាន់ប្រទេសកាហ្សាស្ថាន

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានបង្កើតក្រុមហោះហើរដោយមានយន្តហោះដឹកជញ្ជូនយោធាដល់ទៅ ៧៥គ្រឿងសម្រាប់ដឹកជញ្ជូនទាហានទៅកាន់ប្រទេសកាហ្សា

ស្ថានដើម្បីជួយរក្សាសន្តិសុខស្ថិរភាពនៅក្នុងប្រទេសនេះ។ បច្ចុប្បន្នមានយន្តហោះ១២គ្រឿងបានបញ្ជូនយោធាទៅដល់ប្រទេសកាហ្សាស្ថានហើយ។
កាលពីថ្ងៃទី៧ ខែមករា មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យន្តហោះ១២គ្រឿងបានដឹកកងកម្លាំងរក្សាសន្តិសុខរួម CSTO បានចាកចេញពីអាកាសយានដ្ឋាន Chkalovsky ទៅកាន់ប្រទេសកាហ្សាស្ថានហើយ។
ពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងទីក្រុង Almaty ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាហ្សាស្ថាន មានសាកសពជាច្រើននៅតាមដងផ្លូវ ហើយមានសំឡេងផ្ទុះកាំភ្លើងជាច្រើននៅក្នុងទីក្រុង ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីកាហ្សាស្ថាន លោក Tokayev បានចេញបញ្ជាឱ្យកម្លាំងសន្តិសុខបាញ់ទៅលើក្រុមបាតុករបង្កហិង្សាដោយមិនចាំបាច់ប្រកាសជាមុននោះឡើយ។ ប្រធានាធិបតីបានប្រកាសថា ស្ថានភាពហិង្សានៅក្នុងប្រទេសកាហ្សាស្ថាន គឺបង្កឡើងដោយក្រុមភេរវករ ដែលបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ ហើយមានបរទេសនៅពីក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាហ្សាស្ថានបានប្រកាសថា មានសន្តិសុខ ១៨នាក់ស្លាប់ និងក្រុមបាតុករ២៦នាក់ដែលប្រដាប់ដោយអាវុធរងការសម្លាប់នៅក្នុងអំពើហិង្សានោះ។ ជាមួយគ្នានេះបាតុករជាង៣៨០០នាក់ ត្រូវបានចាប់ឃុំខ្លួនគិតត្រឹមថ្ងៃទី៨ខែមករា ។
កាហ្សាស្ថានកំពុងប្រឈមនឹងអំពើហិង្សាកើនឡើងខ្ពស់មិនធ្លាប់មានចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ១៩៩១ ៕ ដោយសាធី

...


ទាហានឆត្រយោងរុស្ស៊ីនៃកម្លាំង CSTO ចាកចេញទៅកាហ្សាក់ស្ថាននៅថ្ងៃទី 6 ខែមករាឆ្នាំ 2022 ។ រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print