គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់បឹងរាំង និងសង្កាត់ផ្សារថ្មីទី៣​ អាណត្តិទី៤ ឆ្នាំ២០១២-២០២២

ចែករំលែក៖

ភ្នំពេញ​៖​ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០២រសៀលនេះ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់បឹងរាំង អាណត្តិទី៤ ឆ្នាំ២០១២-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុង​ពិធី​នេះ​ដែរ​ ក្រោមអធិបតីភាពលោក សូ ម៉ារ៉ា ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង ជាអនុប្រធានគណបក្សខណ្ឌដូនពេញ និងលោក សូ វិសុទ្ធី ប្រធានក្រុមការងារចុះជួយសង្កាត់បឹងរាំង និងដោយ មានការចូលរួមរួមពី លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ប្រធានក្រុមការងារចុះជួយសង្កាត់បឹងរាំង និងសមាជិក សមាជិកាសរុបចំនួន ១០០នាក់ ។

សូមជម្រាបថា​ នៅព្រឹកថ្ងៃ​ដដែល​នេះ​ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ផ្សារថ្មីទី៣ អាណត្តិទី៤ ឆ្នាំ២០១២-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង ជាអនុប្រធានគណបក្សខណ្ឌដូនពេញ និងដោយ មានការចូលរួមរួមពី លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី៣ និងសមាជិក សមាជិកាសរុបចំនួន ១០០នាក់ផងដែរ​៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print